ឈ្លក់វង្វេងនឹងល្បែងស្នេហា រួមរ័កជាមួយសង្សារបាន ៥ដង ប្រឌិតទៅជារឿងចាប់រំលោភ
ខេត្ដកណ្ដាល ៖ នារីវ័យក្មេងជាសិស្សវិទ្យាល័យម្នាក់ ឈ្លក់វង្វេងនឹងល្បែងស្នេហា រហូតបូជាព្រហ្មចារីជូនសង្សារបាន ៥ដង លុះពេលដឹងថា សង្សារក្បត់ចិត្ដ បានទម្លាយរឿងអាថ៌កំបាំង ប្រាប់ឪពុកម្ដាយ ឱ្យទៅប្ដឹងនគរបាលចាប់បុរសសង្សារ ចោទប្រកាន់ពីបទចាប់រំលោភសេពសន្ធវៈ ទារជំងឺចិត្ដ ៥ពាន់ដុល្លារ តែត្រូវបាននគរបាល ប្រាប់ថា រឿងហេតុនេះមិនជាក់ស្ដែងទេ គួរតែប្តឹងទៅកាន់តុលាការ។
នារីរងគ្រោះមានឈ្មោះ អ.ស.រ អាយុ ១៩ឆ្នាំ ជាសិស្សរៀននៅ ថ្នាក់ទី១២ រស់នៅស្រុកកៀនស្វាយ ខេត្ដកណ្ដាល បានដាក់ពាក្យបណ្ដឹង នៅនគរបាលព្រហ្មទណ្ឌ ស្រុកកៀនស្វាយ កាលពីព្រឹកថ្ងៃទី២ ខែមេសា ដោយចោទយុវជនឈ្មោះ ស៊ុន សីហា អាយុ ១៨ ឆ្នាំ រស់នៅក្បែរផ្ទះនារីរងគ្រោះ និងជាសិស្ស រៀននៅថ្នាក់ទី១២ ជិតថ្នាក់នារីរងគ្រោះនោះដែរ ។ មានការបង្ហើបឱ្យដឹងថា កាលពីអំឡុងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤ ដែលជាថ្ងៃបុណ្យ ទិវានៃសេចក្ដីស្រឡាញ់ យុវជននិងនារីរងគ្រោះ បានស្រឡាញ់គ្នាជាធម្មតា ដោយមិនទាន់បានចាត់ទុកគ្នា ជាសង្សារនៅឡើយទេ។
ប៉ុន្ដែនៅថ្ងៃនោះក្នុងគេហដ្ឋាន យុវជនឈ្មោះ ស៊ុន សីហា មានរៀបចំកម្មវិធីជប់លៀង ដោយមានការចូលរួម ពីមិត្ដភក្ដិរៀនថ្នាក់ ជាមួយគ្នាជាច្រើន ។ នៅពេលនោះគេឃើញនារីរងគ្រោះ បានផឹកស៊ីស្រវឹងទៅផ្ទះលែងរួច ក៏សម្រេចចិត្ដដេកនៅផ្ទះ យុវជន ស៊ុន សីហា មួយយប់ដែលពេលនោះហើយ ធ្វើឱ្យអ្នកទាំង២ ចាប់ផ្ដើមផ្ដោះផ្ដងស្នេហាស៊ីជម្រៅ រហូតធ្វើឱ្យនារីរងគ្រោះ លង់ស្នេហ៍ចាត់ទុកគ្នា ជាសង្សារព្រមទាំងលះបង់ព្រហ្មចារី ឱ្យយុវជន ស៊ុន សីហា ហើយបន្តបន្ទាប់មកទៀត បានរួមរ័កជាមួយគ្នា រហូតដល់ ៤លើក។
រហូតដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤ ស្រាប់តែនារីរងគ្រោះ បានឃើញសង្សារសំណព្វចិត្ដ ជិះម៉ូតូដឹកស្រីថ្មី ធ្វើឱ្យនាងឈឺចាប់យ៉ាងខ្លាំង និងដោយទ្រាំមិនបាន ក៏ សម្រេចចិត្ដ ទម្លាយអាថ៌កំបាំងរបស់នាង ជាមួយសង្សារ ឱ្យឪពុកម្ដាយដឹង និងបានទៅដាក់ពាក្យបណ្ដឹង នៅនគរបាលព្រហ្មទណ្ឌ ស្រុកកៀនស្វាយ ចោទយុវជន ឈ្មោះ ស៊ុន សីហា ពីបទចាប់រំលោភសេពសន្ថវៈ ដោយទាមទារសំណង ៥ពាន់ដុល្លារ ។ ករណីនេះមិនមែនជាករណី ចាប់រំលោភជាក់ស្ដែងទេ គឺជាករណីត្រូវរ៉ូវគ្នា រួមរ័កជាមួយគ្នារហូតដល់ ៥លើក រួចទៅហើយ៕
Source from: watphnom-news.com

Loading...
Loading...