Google ដាក់បញ្ចូលរូបភាពប្រាសាទបុរាណខ្មែរក្នុងទំព័ររបស់ខ្លួនទទួលបានការចាប់អារម្មណ៍និងអបអរសាទរ
មជ្ឈដ្ឋានជាតិនិងអន្តរជាតិ ក៏ដូចជាបណ្តាញព័ត៌មានជាច្រើននៅក្នុងពិភពលោក បានសម្តែងនូវការចាប់អារម្មណ៍ និងអបអរសាទរចំពោះការដាក់បញ្ចូលរូបភាពប្រាសាទបុរាណរបស់ខ្លួនទៅក្នុងទំព័រ Street Views និងទំព័រGoogle Culture Institute របស់គេហទំព័រ Google ដ៏ល្បីល្បាញ និងពេញនិយម ចាប់ពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៤នេះតទៅ ។
បណ្តាអ្នកព័ត៌មានមកពីស្ថាប័ន និងអង្គភាពល្បីៗក្នុងពិភពលោកប្រមាណ៩០នាក់ ស្មើនឹងចំនួន១៦ប្រទេស ដូចជាអាមេរិក តំបន់អឹរ៉ុប និងអាស៊ី-ប៉ាស៊ីហ្វិច ត្រូវបាន Google នាំមកឲ្យចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ង្រសម្រាប់ប្រជាជនកម្ពុជានៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៤នេះ នៅខេត្តសៀមរាប គឺការដាក់បញ្ចូលរូបភាពប្រាសាទបុរាណខ្មែរ ទៅក្នុងទំព័រ Street Views និងទំព័រ Google Culture Institute របស់គេហទំព័រ Google ។
Google បានបង្ហាញដោយផ្ទាល់នូវទិដ្ឋភាព និងសកម្មភាពនានាក្នុងការប្រមូលយករូបភាពប្រមាណចំនួន៩ម៉ឺនសន្លឹកនៃតំបន់ប្រសាទអង្គរដាក់បញ្ចូលទៅក្នុងទំព័ររបស់ខ្លួន ៕
Source from: www.dtn7.com

Loading...
Loading...