នាង Miranda Kerr បង្ហាញរូបស្រាតលើទស្សនាវដ្តី GQ យ៉ាងស្រស់ស្អាត និងស្រើបស្រាល
កូរ៉េខាងត្បូង ៖ តាមប្រភពព័ត៌មានបរទេស បានប្រាប់ឲ្យដឹងថា នាង Miranda Kerr បានធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រជាច្រើន នៅលើពិភពលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយរូបថតស្រាតរបស់នាង នៅលើទស្សនាវដ្តី GQ ជាមួយនឹងវត្តមាន ក្នុងប្រទេសកូរ៉េ លើកដំបូងរបស់នាង។ នៅល្ងាចកាលថ្ងៃទី៣១ ខែមីនា កំពូលតារាជនជាតិអូស្ត្រាលី Miranda Kerr បានមានវត្តមាន នៅព្រលានយន្តហោះ អន្តរជាតិអ៊ិនឈុន (Incheon international airport ) ក្នុងទីក្រុងអ៊ិនឈុន ប្រទេសកូរ៉េខាងត្បូង ទទួលការស្វាគមន៍ ពីទស្សនិកជនកូរ៉េ ជាច្រើនម៉ឺននាក់។
នេះជាលើកដំបូង ដែលកំពូលតារាម៉ូដែល របស់ក្រុមហ៊ុន Victoria's Secret របស់អាមេរិក បានចូលរួមនៅក្នុងព្រឹត្តិការណ៍ Promote the brand ក្នុងប្រទេសកូរ៉េ។ ដូចគ្នានេះផងដែរ ក្នុងអំឡុងពេលនេះនាង Miranda ធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយ របស់ពិភពលោក មានការភ្ញាក់ផ្អើល ចំពោះការលេចធ្លាយរូបស្រាត នៅលើទស្សនាវដ្តី GQ អង់គ្លេស។ នៅក្នុងបទសម្ភាស នៅក្នុង GQ នាង Miranda បាននិយាយថា នាងមិនភ័យខ្លាច ក្នុងការចែករំលែក អំពីជីវិតនាង បន្ទាប់ពីការលែងលះ លោក Orlando Bloom ។ នាង Miranda បាននិយាយថា វាមិនមែនជាការរួមភេទ ដ៏សំខាន់ក្នុងក្ដីស្រឡាញ់ និងនៅក្នុងពេលអនាគត របស់នាងទេ ទោះបីនាងបានលែងលះ ជាមួយ Orlando Bloom ក៏ដោយ៕
Source from: watphnom-news.com

Loading...
Loading...