តណ្ហាដុតរោលទប់មិនជាប់ ចាប់រំលោភយាយជីអាយុ ៧៧ឆ្នាំ ហើយច្របាច់ករហូតដល់ស្លាប់
ខេត្តបាត់ដំបង ៖ យុវជនស្ទាវម្នាក់បានផឹកស៊ីស្រវឹង តណ្ហាឡើងដល់កម្រិតទប់មិនជាប់ បានបែកគំនិតចាប់រំលោភយាយជី អាយុ ៧៧ឆ្នាំម្នាក់ ពេលកំពុងដេកក្នុងកុដិ ហើយពេលនោះគាត់ប្រឹងរើបំរាស់ ស្រែកខ្លាំងៗឲ្យអ្នកនៅក្បែរខាងជួយក៏ត្រូវជនសង្ស័យខ្ទប់មាត់បិទច្រមុះ ច្របាច់ករហូតដាច់ដង្ហើមស្លាប់ យ៉ាងអាណោចអាធ័មបំផុត កាលពីវេលាម៉ោង ២១និង៣០ នាទីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ នៅវត្តអូរស្បែកប្រើស ភូមិកៀនទំនៀប ឃុំបួរ ស្រុកភ្នំព្រឹក។
យ៉ាងណាក៏ដោយ បុរសសង្ស័យត្រូវសមត្ថកិច្ចនគរបាល តាមស្រាវជ្រាវឃាត់ខ្លួនបាន នៅម៉ោង ៣ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ នៅក្នុងភូមិកើតហេតុ។ ជនសង្ស័យមានឈ្មោះ សារ៉េត គឹមហាក់ អាយុ ២២ឆ្នាំ ស្នាក់បណ្តោះអាសន្ន ក្នុងភូមិកើតហេតុ មានទីលំនៅភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ ចំណែកយាយជីរងគ្រោះ មានឈ្មោះ វីនី អាយុ ៧៧ឆ្នាំ ស្នាក់បណ្តោះអាសន្ន ក្នុងវត្តកើតហេតុ មានទីលំនៅក្នុង ភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
ជនសង្ស័យឈ្មោះ សារ៉េត គឹមហាក់ បានសារភាពថា ខ្លួនបានផឹកស្រា តាំងពីម៉ោង ៣រសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ រហូតដល់យប់ជ្រៅ ស្រវឹងជោគជាំ ហើយនៅម៉ោង ២១យប់ មុនពេលកើតហេតុ ខ្លួនស្រេកឃ្លានតណ្ហាពេក បានឡើងទៅកុដិ ចាប់រំលោភយាយជីពេលគាត់កំពុងដេកលង់លក់។ ពេលធ្វើសកម្មភាពរំលោភ គាត់រើបំរាស់ស្រែកខ្លាំងពេក ខ្លួនភ័យខ្លាចអ្នកផ្សេងដឹង ក៏យកដៃខ្ទប់មាត់ ច្របាច់ករហូតដាច់ខ្យល់ ស្លាប់តែម្តង។ ក្រោយមក បានគេចខ្លួនមួយរយៈ លុះម៉ោង ៣ទៀបភ្លឺថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ ក៏ត្រូវនគរបាលឃាត់ខ្លួនតែម្តង។
លោក សុង សុភ័ក្ត្រ អធិការស្រុកភ្នំព្រឹក បានបញ្ជាក់ថា មុនឈានដល់ការឃាត់ខ្លួន ជនសង្ស័យ សាក្សីដែលឃើញបុរសសង្ស័យ ដើរចូលកុដិ បានស្រែកហៅឲ្យចេញ តែជនសង្ស័យមិនព្រមចេញទេ។ ក្រោយមកជនសង្ស័យ បានដើរចេញប្រញាប់ប្រញាល់ ក៏មានការសង្ស័យទើបនាំគ្នាចូលទៅមើល ឃើញយាយជីស្លាប់ រួចរាយការណ៏ជូន សមត្ថកិច្ចឲ្យចុះមកពិនិត្យ ឃើញមានទឹកកាម នៅជាប់យោនីសព និងស្នាមម្រាមដៃ ជនសង្ស័យលើមុខ និងក ដោយសមត្ថកិច្ចសន្និដ្ឋានថា សពត្រូវគេរំលោភបានសម្រេច ហើយខ្ទប់មាត់ច្របាច់ក រហូតដល់ស្លាប់៕
Source from: watphnom-news.com

Loading...
Loading...