នៅពេលស្ត្រីឱបបុរសជាទីស្រឡាញ់ ក្រោយពេលបញ្ចប់ការរួមរ័ក ផ្តល់ថាមពលយ៉ាងខ្លាំងក្លា
រាជធានីភ្នំពេញ ៖ ការបាត់បង់មនុស្សជាទីស្រឡាញ់ ឬនៅក្នុងអារម្មណ៍ មានភាពសោកសៅ កម្លាំងប្រាថ្នានៃផ្លូវសិច និងកើនទ្វេដង ព្រោះតាមការសិក្សាផ្នែកចិត្តវិទ្យា បានបង្ហាញថា ក្រោយពេលមនុស្សយើង មានអារម្មណ៍សោកសៅ គិតទៅលើរឿងណាមួយ ខ្លាំងជាងគេនោះ នឹងធ្វើឲ្យនឹកឃើញដល់សិច ដែលអាចជួយទាញអារម្មណ៍ ចេញពីរឿងទាំងអស់នោះ។ ទោះបីអ្នកកំពុងមានស្ថានភាព សោកសង្រេងយ៉ាងណាក៏ដោយ សិចពិតជាអាចជួយទាញស្មារតី របស់អ្នកមកវិញ តាមរយៈការបបោសអង្អែល ពីភាគីម្ខាងទៀត។
ទាំងអស់នេះ វាជាអារម្មណ៍ក្លៀវក្លា ពោរពេញទៅដោយថាមពល ទោះបីជីវិតរបស់អ្នក កំពុងមានសភាព ច្របូកច្របល់ក៏ដោយ វាពិតជាអាចធ្វើឲ្យអ្នក មានអារម្មណ៍ថា ខ្លួនឯងនៅតែអាចដកដង្ហើមបាន និងមានមនុស្ស នៅក្បែរជានិច្ចនោះឯង។ យោងតាមលទ្ធផលសិក្សា ស្រាវជ្រាវ ហើយបានត្រូវគេយក ទៅបោះពុម្ពផ្សាយ នៅក្នុង Biological Psyhology បានរកឃើញថា នៅពេលស្ត្រី ឱបបុរសជាទីស្រឡាញ់ និងក្រោយបញ្ចប់ការងារសិច គឺជាទង្វើមួយ ជួយភ្ញោចកម្រិត អុកស៊ីតូស៊ីន ដែលជាអ័រម៉ូន នៃក្តីស្រឡាញ់ ជួយស្រូបទាញអ្នកទាំងពីរ ឲ្យរមួតចូលគ្នា។
ដូច្នេះពេលមានសិច គួរស្រូបខ្យល់ដង្ហើមឲ្យបានវែងៗ ដើម្បីឲ្យរាងកាយបានធូរស្បើយ បើកឱកាសឲ្យថាមពល ហូរឆ្លងកាត់គ្នាទៅវិញទៅមក ប្រៀបដូចជាការចម្លង ថាមពលឲ្យគ្នា ជាពិសេសផ្លាស់ប្តូរគំនិត និងទីបំផុត បោះបង់ចោលនូវ ភាពសោកសៅ អស់គ្មានសល់។ នៅពេលអ្នក កំពុងទប់ទល់ភាពសោកសង្រេង ការទទួលបាន ការបបោសអង្អែល ពីមនុស្សជាដៃគូ គួបផ្សំនឹងការមាន ទំនុកចិត្តជឿជាក់ វាជាកម្លាំងចិត្ត មួយយ៉ាងសំខាន់ ជួយរុញច្រានឲ្យអ្នកទាំងពីរ បោះជំហានឆ្លងផុត រឿងរ៉ាវអាក្រក់ទាំងប៉ុន្មាន ទៅបានយ៉ាងរលូន ហួសពីការស្មានទុក។
មានន័យថា សិចក្នុងស្ថានភាពអារម្មណ៍ស្រឡះល្អ ឯវិធីនៃការងារសិចរបស់អ្នក គ្មានឧបសគ្គមករារាំងដែរ។ ផ្ទុយទៅវិញ ប្រសិនបើពេលនោះ អ្នកមិនអាចទប់ទល់ ជាមួយអារម្មណ៍កំពុងសោកសៅ ប្រកបដោយហេតុ និងផលនោះទេ ផលដែលនឹងទទួលបាន តាមក្រោយ អាចមានផលផ្ទុយស្រឡះ ពីគ្នាដូចមេឃនិងដី។ ដូច្នេះអ្នកគួរសួរខ្លួនឯង ឲ្យបានច្បាស់ មុនពេលចាប់ផ្តើមធ្វើ កុំអន្ទះសារប្រញាប់ប្រញាល់ ក្នុងការសម្រេចចិត្ត ព្រោះបើពុំដូច្នោះទេ បញ្ហាដែលអ្នកប្រាថ្នា នឹងចៀសចេញឲ្យផុតពីវានោះ នឹងបានជួបកាន់តែធ្ងន់ លើសដើមជាមិនខាន៕
Source from: watphnom-news.com

Loading...
Loading...