ជិះម៉ូតូធុនធំបុកនារីវ័យក្មេងនៅស្តុបទួលទំពូង ហើយបើករត់ គ្មាននរណាហ៊ានឃាត់សួរនាំ
រាជធានីភ្នំពេញ ៖ នារីម្នាក់បានរងរបួសស្រាល ខណៈដែលជិះម៉ូតូស្កូបពី មួយគ្រឿង ឆ្លងកាត់ផ្លូវបែកជាបួន ក៏ត្រូវម៉ូតូធុនធំម៉ាក FZ ជិះដោយបុរសម្នាក់ បុកចំពាក់កណ្ដាលម៉ូតូ បណ្ដាលឲ្យម៉ូតូទាំង ២ដួល រងការខូចខាត ហើយខណៈនោះជនបង្ក បានលើម៉ូតូជិះគេចខ្លួនបាត់ កាលពីវេលាម៉ោង ៩និង១០ នាទីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ ត្រង់ចំណុចស្ដុបផ្សារទួលទំពូង តាមបណ្ដោយផ្លូវលេខ១៦៣ កែងផ្លូវលេខ៤០៨ ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។
សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញនារីម្នាក់ ជិះម៉ូតូម៉ាកស្កូបពី ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 1BP-4705 ធ្វើដំណើរតាមបណ្ដោយផ្លូវ១៦៣ ក្នុងទិសដៅពីជើងទៅត្បូង ហើយខណៈមកដល់ស្ដុបទួលទំពូង ដោយនារីរងគ្រោះ ជិះម៉ូតូឆ្លងស្ដុប ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក FZ ពណ៌ខ្មៅ មិនចាំស្លាកលេខ ជិះដោយបុរសម្នាក់ធ្វើដំណើរតាម បណ្ដោយផ្លូវលេខ៤០៨ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ក៏មកបុកចំម៉ូតូនារីរងគ្រោះ ចំពាក់កណ្ដាលបណ្ដាលអោយម៉ូតូទាំង២ គ្រឿងដួលគរលើគ្នា។
ក្នុងហេតុការណ៍នោះ អាចចាត់ទុកជាសំណាងហើយ ដោយសារម្ចាស់ម៉ូតូទាំង២ គ្រាន់តែរងរបួសស្រាល ហើយភ្លាមៗនោះ ម្ចាស់ម៉ូតូ FZ បានលើកម៉ូតូជិះគេចខ្លួន បាត់ពីកន្លែងកើតហេតុ ដោយមិនទទួលខុសត្រូវ។ ចំពោះករណីខាងលើនេះ មានសមត្ថកិច្ចចុះមកអន្តរាគមន៍ផងដែរ តែមិនហ៊ានឃាត់ម៉ូតូ របស់ជនបង្កនោះឡើយ ទោះជាមានប្រជាពលរដ្ឋ អះអាងថា ជាម៉ូតូបង្កហេតុក៏ដោយ ហើយនៅទីបំផុតនារីរងគ្រោះ បានទំនាក់ទំនងទៅក្រុមគ្រួសារ ឲ្យមកទទួលយកនាងទៅផ្ទះវិញ តែប៉ុណ្ណោះព្រោះភាគីម្ខាងទៀត រត់បាត់ទៅហើយ៕
Source from: watphnom-news.com

Loading...
Loading...