មន្ត្រីប៉ូលីសក្រសួងមហាផ្ទៃ រកស៊ីទិញលក់រថយន្ដ រាលកៃកាំភ្លើងក្បែរទីលានប្រជាធិបតេយ្យ
រាជធានីភ្នំពេញ ៖ មន្ដ្រីនគរបាល ក្រសួងមហាផ្ទៃម្នាក់ ដែលរកស៊ីទិញ និងលក់រថយន្ដ នៅក្បែរទីលាន ប្រជាធិបតេយ្យ បានរាលកៃកាំភ្លើង ផ្ទុះមួយគ្រាប់ត្រូវចំចង្កេះ ខណៈដែលជនរងគ្រោះ កំពុងសម្រាកលើប៉ៅអ៊ី កាលពីវេលាម៉ោង២និង៣០ នាទី រសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤ នៅក្បែរទីលានប្រជាធិបតេយ្យ ក្នុងសង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ ។
ជនរងគ្រោះត្រូវបានមិត្ដភក្ដិ ជួយដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យកាល់ម៉ែត ដើម្បីព្យាបាលរបួស។ មន្ដ្រីនគរបាលព្រហ្មទណ្ឌមួយរូប បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យ៉ែម រី អាយុ ២៩ឆ្នាំ ជាមន្ដ្រីនគរបាល ក្រសួងមហាផ្ទៃ ហើយរកស៊ី ទិញនិងលក់រថយន្ដ នៅក្បែរទីលានប្រជាធិបតេយ្យ មិនមែនជាកម្លាំងនគរបាល ដែលត្រូវថ្នាក់លើ ចាត់ឲ្យទៅយាមប្រចាំការ នៅទីលានប្រជាធិបតេយ្យនោះទេ ។
មុនពេលកើតហេតុ ជនរងគ្រោះបានសម្រាក នៅលើប៉ៅអ៊ី ហើយជ្រុះកាំភ្លើងពីចង្កេះ ធ្លាក់មកលើដី បណ្ដាលឱ្យផ្ទុះមួយគ្រាប់ ហើយអាចចាត់ទុកជាសំណងល្អ ដែលមិនបណ្ដាលឱ្យ អ្នកផ្សេងរងរបួសនោះទេ គ្រាន់តែបង្កឲ្យមានការភ្ញាក់ផ្អើល ខណៈដែលទីលានប្រជាធិបតេយ្យ ត្រូវបានយាមកាម យ៉ាងតឹងតែង ហើយបច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត៕
Source from: watphnom-news.com

Loading...
Loading...