មានជម្លោះជាមួយប្រពន្ធបន្តិចបន្តួច ចាកចេញពីផ្ទះទៅចងកសម្លាប់ខ្លួន រហូតធុំក្លិនស្អុយ
ខេត្តព្រះសីហនុ ៖ សាកសពបុរសម្នាក់ បានចងកសម្លាប់ខ្លួន នៅលើដើមអាកាស្យា រហូតធុំក្លិនស្អុយ ដោយមិនដឹងពីមូលហេតុ ត្រូវបានអ្នកស្រុកព្រៃនប់ ប្រទះឃើញកាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ ស្ថិតនៅភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ជនរងគ្រោះមានឈ្មោះ សោម ឈាន ភេទប្រុស អាយុ ៤៧ឆ្នាំ មានប្រពន្ធឈ្មោះ ម៉ី ធាន អាយុ ៥១ឆ្នាំ រស់នៅជិតកន្លែងកើតហេតុ ហើយក្រុមគ្រួសារនេះ មានកូនប្រុសស្រី ៧នាក់ មានមុខរបរជាកសិករ ។ ស្ត្រីជាប្រពន្ធបានឲ្យដឹងថា ប្តីរបស់គាត់ មានទំនាស់ក្នុងគ្រួសារបន្តិច បន្តួច តាំងពីថ្ងៃទី១៨ ខែឧសភា មកម្ល៉េះ ហើយក៏បាត់ខ្លួន មិនដឹងទៅណារហូតមក ស្រាប់តែ អ្នកស្រុកប្រទះឃើញ ហើយក៏មានការភ្ញាក់ផ្អើលតែម្តង៕
Source from: watphnom-news.com

Loading...
Loading...