បុគ្គលិកក្រុមហ៊ុនយូនីលីវ័រ សង្ស័យឆក់ចរន្តអគ្គីសនីរងរបួសធ្ងន់ តែខាងក្រុមហ៊ុនបិទបាំង
ក្រុងប៉ោយប៉ែត ៖ បុរសម្នាក់អាយុប្រមាណ ៣០ឆ្នាំ ជាបុគ្គលិករបស់ក្រុមហ៊ុន យូនីលីវ័រ បានឆក់ចរន្តអគ្គិសនី បណ្តាលឲ្យរងរបួសធ្ងន់ តែខាងក្រុមហ៊ុន លាក់បាំងព័ត៌មាន មិនចង់ឲ្យអ្នកកាសែតចុះផ្សាយនោះទេ ដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៨និង១០ នាទីយប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ នៅត្រង់ចំណុចផ្សារមង្គលថ្មី ស្ថិតក្នុងភូមិ-សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមប្រភពអ្នកលក់នំចំណី ខាងមុខក្រុមហ៊ុនយូនីលីវ័រ ដាក់តាំងពិពរណ៍ដាក់លក់លិតផល របស់ក្រុមហ៊ុន បានប្រាប់ឲ្យដឹងថា មុននឹងបុគ្គលិកក្រុមហ៊ុនឆក់ចរន្តអគ្គិសនី គឺមានភ្លៀងធ្លាក់ជោកជាំតាំងពីល្ងាចមកម្ល៉េះ លុះមេឃជិតឈប់ភ្លៀង មិនបានប៉ុន្មានផង ខាងក្រុមហ៊ុនក៏បាននាំគ្នា រៀបចំដាក់តាំងលិតផលខ្លួន ហើយដោយសារ មិនបានប្រុងប្រយ័ត្ន ណាមួយខ្សែភ្លើងសំរាប់តចរន្ត អគ្គិសនីនោះផុយរលួយ ស្ទើតែដាច់ ដាក់នៅលើដែក លុះពេលនោះ ជនរងគ្រោះបានយកដៃទៅកាន់ ចាប់ដែកដាក់ខ្សែភ្លើងនោះ ទើបបណ្តាលឲ្យឆក់តែម្តង។
ប្រភពផ្សេងទៀតបាន ប្រាប់តាមទូរស័ព្ទឲ្យដឹងថា ក្រោយពេលកើតហេតុ គេឃើញមានអ្នកសារព័ត៌មានម្នាក់ បានចុះមកថតផ្តិតរូបភាព នៅកន្លែងកើតហេតុ តែខាងក្រុមហ៊ុន និងមន្ត្រីអាវុធហត្ថម្នាក់ មិនអនុញ្ញាតិឲ្យថតរូបនោះទេ ដោយបញ្ជាក់ថា លាក់បាំងព័ត៌មានទៅវិញ ។ ក្រោយពេលកើតហេតុ គេឃើញខាងក្រុមហ៊ុន បញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យឯកជន នៅក្រុងប៉ោយប៉ែត ចំណែកអត្តសញ្ញាណជនរងគ្រោះ ពុំទាន់ដឹងនៅឡើយទេ។ ពាក់ព័ន្ធបញ្ហាខាងលើ អ្នកកាសែត មិនអាចសុំការបំភ្លឺ ពីខាងក្រុមហ៊ុនយូនីលីវ័រ បានទេ ពីព្រោះមិនស្គាល់លេខ សំរាប់ទំនាក់ទំនង៕
Source from: watphnom-news.com

Loading...
Loading...