បំបែកសំបុកចោរប្លន់ប្រដាប់អាវុធកក្រើកខេត្តកំពត មានពេទ្យធ្មេញ គ្រូបង្រៀន និងកសិករ
ខេត្តកំពត ៖ នៅទីបំផុតសមត្ថកិច្ច បានបំបែកសំណុំរឿង ប្លន់ប្រដាប់អាវុធដ៏កក្រើក នៅក្នុងខេត្តកំពត ដោយឃាត់ខ្លួនជនសង្ស័យ បានចំនួន ៧នាក់ ជាមន្ត្រីបរិស្ថាន ជាពេទ្យធ្មេញ និងអ្នកខ្លះជាកសិករ និងគ្រូបង្រៀនទៀតផង តាមរយះប្រតិបត្តិការ បន្តបន្ទាប់គ្នា ចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការរងនគរបាលខេត្តកំពត។
ជនសង្ស័យដែលត្រូវខាត់ខ្លួន រួមមានទី១-ឈ្មោះ អែម តុលា ជាពេទ្យធ្មេញ, ទី២-ឈ្មោះ សឿន សំណាង ជាមន្ត្រីបរិស្ថាន, ទី៣-ឈ្មោះ យ៉ាង សារិន, ទី៤-ឈ្មោះ ឡឹប វណ្ណា, ទី៥-ឈ្មោះ ទួន វុទ្ធី, ទី៦-ឈ្មោះ គួន សំណាង ជាគ្រូបង្រៀន និងទី៧-ឈ្មោះ ញ៉ ញឹម ហើយជនសង្ស័យទាំងនោះ ត្រូវបានសាកសួរនិងបញ្ជូន ទៅសាលាដំបូងខេត្តកំពត ចាត់ការតាមនីតិវិធី។
មុនពេលឃាត់ខ្លួនជនសង្ស័យទាំងនោះ សមត្ថកិច្ចបានស្រាវជ្រាវ មុខសញ្ញាប្លន់ប្រដាប់អាវុធ កាលពីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ នៅក្បែរប៉ុស្តិ៍ ត្រពាំងរពៅខាងលិច ឃុំត្រពាំងរពៅ ស្រុកទឹកឈូ ខេត្តកំពត។ ជនរងគ្រោះជាឪពុក មានឈ្មោះ ហោ ប៊ុនហុង អាយុ ៥០ឆ្នាំ និងកូនប្រុសមានឈ្មោះ ហុង ហេង អាយុ ២៥ឆ្នាំ ត្រូវក្រុមចោរវាយឲ្យបែកមុខ និងបាញ់ឲ្យរងរបួស ហើយប្លន់យកទ្រព្យសម្បត្តិ មានលុយជាង ១លានរៀល និងមាស ៧ជី ដោយក្រុមចោរមានគ្នា ៤នាក់ ប្រដាប់ដោយកាំភ្លើងអាកា ប្រមាណ ៣ដើម៕
Source from: watphnom-news.com

Loading...
Loading...