ចោរថ្លើមធំហ៊ានចូលកាច់សោកម៉ូតូដល់ក្នុងផ្ទះ ត្រូវអ្នកភូមិព្រួតគ្នាវាយ រងរបួសស្ទើរស្លាប់
រាជធានីភ្នំពេញ ៖ ជនសង្ស័យជាចោរកាច់កម៉ូតូម្នាក់ ត្រូវបានជនរងគ្រោះ និងប្រជាពលរដ្ឋ ដេញតាមឡោមព័ទ្ធ ចាប់ខ្លួនបានវាយស្ទើរស្លាប់ បន្ទាប់ពីធ្វើសកម្មភាព កាច់កម៉ូតូរបស់ប្រជាពលរដ្ឋ ដល់ក្នុងផ្ទះកាលពីវេលាម៉ោង ១២និង៣០ នាទីរសៀល ថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ២០១៤ ស្ថិតនៅផ្ទះលេខ១៨ ភូមិទួលរកា២ ក្រុមទី២១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ជនសង្ស័យដែលត្រូវចាប់ខ្លួន មានឈ្មោះ រ៉ា អូន អាយុ ២៦ឆ្នាំ ស្នាក់នៅម្ដុំក្ដាន់ពីរ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយឡែកជនសង្ស័យ ដែលរត់គេចខ្លួនបាត់ មានឈ្មោះ លៀប អាយុ ២៩ឆ្នាំ។ ជនរងគ្រោះឈ្មោះ ទី ស៊ីនួន ភេទប្រុស អាយុ ២៩ឆ្នាំ បានប្រាប់សមត្ថកិច្ចថា មុន ពេលកើតហេតុ ជនសង្ស័យទាំង ២នាក់បាន ជិះម៉ូតូម៉ាកស្កុបពី ពណ៌ខ្មៅ ១គ្រឿង មិនចាំ ស្លាកលេខ ធ្វើដំណើរទៅដល់មុខផ្ទះ ជនរងគ្រោះ។
ពេលនោះជនសង្ស័យ ដែលជិះពីក្រោយ បានចុះពីលើម៉ូតូ ហើយចូលទៅក្នុងផ្ទះ របស់ជនរងគ្រោះ ដើម្បីកាច់កម៉ូតូម៉ាក សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១សេបេ ៨៩៩៨ ។ ខណៈនោះលោក ទី ស៊ីនួន ឃើញទាន់ស្រែកឆោឡោ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនៅក្បែរខាង ចុះមកជួយអន្ដរាគមន៍ ហើយវាយម្នាក់មួយដៃ មួយជើង បណ្ដាលឱ្យជនសង្ស័យ ហើមមុខពោរ រងរបួសស្ទើរស្លាប់៕
Source from: watphnom-news.com

Loading...
Loading...