ស្ត្រីកម្មការិនី ដែលមានជីវភាពក្រតោកយ៉ាក ឈឺពោះសម្រាលកូន លើឡានសង្គ្រោះបន្ទាន់
រាជធានីភ្នំពេញ ៖ ស្ត្រីកម្មការិនីកាត់ដេរម្នាក់ បានសម្រាលកូនប្រុស នៅលើរថយន្តសង្គ្រោះបន្ទាន់ របស់អង្គភាព៧១១ នៃកងពលតូចលេខ៧០ ខណៈដែលស្ត្រីរងគ្រោះ បាននឹងកំពុងដឹកតាមរថយន្តសង្គ្រោះបន្ទាន់ ទៅសម្រាលកូន នៅមន្ទីរពេទ្យពោធិ៍ចិនតុង កាលពីវេលាម៉ោងប្រមាណ ១២និង១៥ នាទីយប់ រំលងអធ្រាត្រ ចូលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ ។
ក្រុមជួយសង្គ្រោះ របស់អង្គភាព៧១១ បានឲ្យដឹងថា ស្ត្រីរងគ្រោះដែលមានផ្ទៃពោះ គ្រប់ខែទៅហើយនោះ បានចាប់ផ្តើមឈឺពោះ ហើយសាច់ញាតិរបស់ពួកគេ ដោយសារតែគ្មានលុយ ហៅរថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យឯកជន បានជាហៅរថយន្តសង្គ្រោះ អង្គភាព៧១១ ដែលជួយដឹកដោយមិនគិតកម្រៃ ទៅសម្រាលកូននៅមន្ទីរពេទ្យ ពោធិ៍ចិនតុង ស្រាប់តែស្ត្រីរូបដ៏អភ័ព្វ ឈឺពោះកាន់តែខ្លាំង ក៏សម្រាលកូន នៅលើរថយន្តតែម្តង ។
ដោយមានការជួយជ្រោមជ្រែង ពីក្រុមជួយសង្គ្រោះ របស់អង្គភាព៧១១ និងក្រុមគ្រូពេទ្យឆ្មប ទើបនាង បានប្រសូត្រកូនប្រុសម្នាក់ គួរឲ្យស្រឡាញ់ដោយសុវត្ថិភាព ទាំងម្តាយនិងទារក។ ស្ត្រីជាម្តាយមាន ឈ្មោះ ឡៅ ស្រីវណ្ណ អាយុ ២១ឆ្នាំ មុខរបរជា កម្មការិនីកាត់ដេរ រស់នៅភូមិពោធិ៍ម្រៀល ឃុំពោធិ៍ម្រៀល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានជីវភាពក្រីក្រយ៉ាងខ្លាំង បានអំពាវនាវដល់សប្បុរសជន មេត្តាជួយឧបត្ថមុ្ភ ដល់គ្រួសារនាងផង៕
Source from: watphnom-news.com

Loading...
Loading...