អផ្សុកយកគ្រាប់បេ៤០ ដែលរើសពីចំការមកដំលេង ផ្ទុះស្លាប់ស្ត្រីម្នាក់ និងរបួសធ្ងន់ ៥នាក់
ខេត្ដកំពង់ធំ ៖ យ៉ាងហោចស្ដ្រីវ័យចំណាស់ម្នាក់ បានស្លាប់ភ្លាមៗនិងមនុស្ស ៥នាក់ទៀត បានរងរបួសធ្ងន់ ខណៈដែលបុរសម្នាក់បានយក គ្រាប់បេ ៤០មួយគ្រាប់ មកដំលេងបណ្ដាលឲ្យផ្ទុះ ឡើងកក្រើកដី កាលពីវេលាម៉ោង ៧និង៤០ នាទីស្ថិតនៅក្នុងភូមិសំពៅមាស ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ ។
ស្ដ្រីរងគ្រោះដែលស្លាប់ មានឈ្មោះ សិន សំ អាយុ ៧៨ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ខាងលើ ហើយចំណែកឯអ្នករបួស ៥នាក់ទៀត មិនទាន់ត្រូវបាន គេស្គាល់អត្ដសញ្ញាណនៅឡើយទេ តែគេរាយការណ៍ថា ជាសាច់ញាតិក្រុមគ្រួសារ ស្ដ្រីដែលស្លាប់ខាងលើ។ មុនពេលកើតហេតុ កាលពីប្រមាណ ១០ថ្ងៃមុន បុរសម្នាក់ឈ្មោះ ឃៀន ដា បានរើសគ្រាប់បេ៤០ ដែលផ្ទុះនេះ ពីចម្ការស្វាយរបស់ខ្លួន យកមកបញ្ឈរទុកចោល ក្បែរគ្រែមុខផ្ទះ ។
លុះនៅព្រឹកកើតហេតុ មានបុរសម្នាក់ឈ្មោះ លី ឡុង ទំនងជាអផ្សុកក និងដោយមានមនុស្សអង្គុយជុំគ្នា ក៏យកគ្រាប់បេនោះមកដំលេង បណ្ដាលឱ្យផ្ទុះ ស្លាប់ស្ដ្រីខាងលើ និងអ្នកនៅក្បែរនោះ រងរបួសរួមទាំងឈ្មោះ លី ឡុង ជាអ្នកដំក៏របួសធ្ងន់ផងដែរ។ ក្រោយពេលគ្រាប់ផ្ទុះ បង្កឱ្យមានមនុស្សរងរបួស ដេករដូករណែល ក្នុងថ្លុកឈាមអ្នកភូមិ បានដឹកជនរងគ្រោះ ដែល របួសទៅកាន់ មន្ទីរពេទ្យបង្អែកខេត្ដ ដើម្បីជួយសង្គ្រោះជីវិត៕
Source from: watphnom-news.com

Loading...
Loading...