ចោរស្រីដៃឆើតឆក់យកកាបូបលុយ អ្នកលក់សាច់មាន់ក្នុងផ្សាររ៉ាថ្មី គេចខ្លួនដោយសុវត្ថិភាព
ក្រុងប៉ោយប៉ែត ៖ ស្ត្រីម្នាក់កំពុងតែជាប់ដៃលក់សាច់មាន់ ស្រាប់តែមានក្មេងស្រីដៃឆើតម្នាក់ បានឆក់យកកាបូបលុយ រត់គេចខ្លួនបាត់ស្រមោល បង្កឲ្យមានការភ្ញាក់ផ្អើលពេញផ្សាររ៉ាថ្មី កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤ស្ថិតនៅក្នុងភូមិប៉ោយប៉ែត សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ស្ត្រីរងគ្រោះមានឈ្មោះ យួន ឈុនហាង អាយុ ៤៥ឆ្នាំ មានមុខរបជាអាជីករ លក់សាច់មាន់នៅក្នុងផ្សាររ៉ាថ្មី រស់នៅចំណុចក្រោយ ដើមពោធិ៍លាងរថយន្ត ស្ថិតនៅភូមិកើតហេតុខាងលើ បានប្រាប់ថា គាត់កំពុងតែជាប់ដៃលក់ដូរ ស្រាប់តែមានក្មេងស្រីម្នាក់ លូកដៃទាញកាបូបលុយ ដោយស្មានថា ជាកូនស្រីរបស់ខ្លួន លុះប្រមាណ ៣នាទី ក្រោយមកបានសួរកូនស្រីថា មានយកកាបូបលុយម៉ាក់ទេ កូនស្រីឆ្លើយថាអត់ដឹងទេ។ ភ្លាមៗនោះមានអ្នកលក់ជិតគ្នា ប្រាប់ថាមុននោះបន្តិច ឃើញមានក្មេងស្រីម្នាក់ បានយកកាបូបលុយទៅ រួចក៏មានការផ្អើលឆោឡោ នាំគ្នាដេញតាមពីក្រោយ ។
ស្ត្រីរងគ្រោះបានបន្តថា នៅក្នុងកាបូបលុយនោះ មានលុយចំនួន ៦ពាន់បាត លុយខ្មែរ ១០ម៉ឺនរៀល វត្ថុបុរាណមួយកញ្ចប់តូច ជារបស់ប្អូន និងរបស់របរមួយចំនួនទៀត។ មុនកើតហេតុគេឃើញក្មេងស្រីដៃឆើត អាយុប្រមាណជា ១៤ឆ្នាំ និងស្លាកពាក់អាវ ពណ៌ខៀវ ឈរពីក្រោយស្ត្រីរងគ្រោះ ភ្លាមនោះក្មេងស្រីដៃឆើត លូកដៃទាញយកកាបូបលុយ ដោយស្មានតែជាបងប្អូនក៏មិនប្រាប់ស្ត្រីរងគ្រោះ រួចក្មេងស្រីដៃឆើតនោះ គេចខ្លួនបាត់ស្រមោលតែម្តងទៅ ហើយបញ្ហាចេះតែកើតមានជាញឹកញាប់ ដោយសារផ្សារមួយនេះ ខ្វះខាតកម្លាំងសន្តិសុខ៕
Source from: watphnom-news.com

Loading...
Loading...