តូចចិត្តមានជម្ងឺសសៃប្រសាទព្យាបាលមិនជា នាំទុក្ខដល់ប្រពន្ធកូន លេបថ្នាំសម្លាប់ខ្លួន
ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានលេបថ្នាំ សសៃប្រសាទអស់ជាច្រើនគ្រាប់ កាលពីយប់ថ្ងៃទី១៧ ខែឧសភា នៅក្នុងផ្ទះរបស់ខ្លួន ក្នុងភូមិត្រពាំងចិក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ហើយបានស្លាប់ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ចោលប្រពន្ធនិងកូន ដោយសារមានជម្ងឺរ៉ាំរ៉ៃ ច្រើនឆ្នាំមកហើយ ព្យាបាលមិនជា។
ស្ត្រីជាប្រពន្ឋមានឈ្មោះ អ៊ីម ចាន់ទ្រី អាយុ ៤១ឆ្នាំ បានរៀបរាប់អោយដឹងថា ប្តីគាត់មានឈ្មោះ ដួង កឹង អាយុ ៣៨ឆ្នាំ គ្រួសារគាត់មានកូន ៤នាក់។ កាលពីយប់ថ្ងៃទី១៧ ខែឧសភា ប្តីគាត់ប្រាប់ថា មិនស្រួលខ្លួនទៀតហើយ ពេលនោះគាត់ប្រាប់ថា ម៉េចមិនលេបថ្នាំ តែជនរងគ្រោះ មិនបានលេបថ្នាំទេ បែជាទៅទិញស្រាផែនដី ចំនួន ២ដប មកផឹកម្នាក់ឯង និងបានទិញសាច់គោឆាជាមួយប៉េងបោះ លាយត្រសក់ ក្លែមទៅវិញ ។
ក្រោយពីផឹកស្រាហើយ ប្តីគាត់បានចូលទៅដេក គាត់មិនបានចាប់នោះទេ តែមួយសន្ទុះក្រោយមក ស្រាប់តែឃើញប្តីគាត់ លេសឡាស់ដូចមនុស្សប្រកាច់ និងបានឃើញដបថ្នាំសសៃប្រាសាទ នៅក្បែរខ្លួននៅសល់ថ្នាំ ៧គ្រាប់ ហើយថ្នាំនោះ ក្នុងមួយដបមាន ១០០គ្រាប់ តែបាន លេប ៣ថ្ងៃ ហើយអស់ ៩គ្រាប់ ដូចឆ្នេះប្តីគាត់ប្រហែលជា លេបថ្នាំអស់ជាង ៧០គ្រាប់ ទើបប្រញាប់ដឹកប្តី ទៅមន្ទីរពេទ្យ។
ពេលនោះគ្រូពេទ្យប្រាប់ថា មានសង្ឃឹមរស់តិចណាស់ ហើយក៏បានដាក់ទុយោ បង្ហូរទឹកចូលដើម្បីលាងក្រពះ និងបានបញ្ចូលខ្យល់អុកស៊ីហ្សែន ចាក់ថ្នាំ និងដាក់ស៊ីរ៉ូមផងដែរ តែនៅមិនអាចជួយសង្គ្រោះបាន បានស្លាប់នៅព្រឹកថ្ងៃទី១៩ ខែឧសភា ។ មន្ត្រីនគរបាលមូលដ្ឋាន បានទៅពិនិត្យសាកសព និងធ្វើកំណត់ហេតុ ដោយអះអាងថា បុរសរងគ្រោះ មានជម្ងឺសសៃប្រាសាទ និងមានមុខរបរ លក់កាហ្វេ នៅភូមិទួលក្រឡាញ់ សង្ស័យតូចចិត្ត ដោយសារមានជម្ងឺសសៃប្រាសាទ ព្យាបាលមិនជា៕
Source from: watphnom-news.com

Loading...
Loading...