នាង Song Hye Kyo នៅតែមានសម្រស់ស្រស់ស្អាតវ័យក្មេង និងសិចស៊ីគ្មានគូប្រជែង
កូរ៉េខាងត្បូង ៖ តាមប្រភពព័ត៌មានបរទេស បានប្រាប់ឲ្យដឹងថា តារាកូរ៉េស្រីមានសម្រស់ស្រស់ស្អាត នាង Song Hye Kyo ត្រូវបានមិត្តរួមអាជីព ធ្វើការប្រកួតប្រជែង ដណ្តើមយកប្រជាប្រិយភាព ហើយការបង្ហាញវត្តមាន របស់នាងជាមួយមិត្តរួមការងារជនជាតិចិន លើកនេះ គឺនៅសន្និសីទសារព័ត៌មាន ក្នុងខ្សែភាពយន្តថ្មី រឿង "The Crossing" ប្រារព្ធធ្វើនៅក្រុង Cannes ប្រទេសបារាំង។
ការបង្ហាញមុខរបស់នាង Song Hye Kyo ជាមួយនឹងខ្សែភាពយន្ត "The Crossing" នៅទីក្រុង Cannes ប្រទេសបារាំង លើកនេះធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះវត្តមាន ដែលនាងត្រូវសម្តែង ជាមួយតារាស្រីប្រុស របស់ចិនល្បីៗ និងតារាហូលីវូដ។ ខ្សែភាពយន្ត "The Crossing" ដែលដឹកនាំ ដោយលោក John Woo និងសម្តែងដោយ សិល្បករចិនដ៏ល្បីល្បាញ ដូចជា នាង Zhang Ziyi,នាង Song Hye Kyo, លោក Huang Xiaoming ជាដើម៕
Source from: watphnom-news.com

Loading...
Loading...