ជិះមូតូឌុបគ្នាជ្រុលទៅបុក បង្គោលភ្លើងចំណុចជើងកប ប្រកាច់ស្លាប់ ២នាក់ និងរបួសធ្ងន់ម្នាក់
ខេត្តកណ្តាល៖យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនិងម្នាក់ទៀតរងរបួសធ្ងន់ដោយសារជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿនខេត្តកណ្តាល ៖ យ៉ាងហោចណាស់មនុស្ស ២នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារជិះម៉ូតូមួយគ្រឿង ឌុបគ្នាក្នុងល្បឿនលឿន ជ្រុលទៅបុកបង្គោលភ្លើង កាលពីវេលាម៉ោង ១និង១៥ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤ ស្ថិតតាមបណ្តោយ ផ្លូវជាតិលេខ២ ក្នុងភូមិដើមមាន សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះ ធី សីលិ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិ កំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ជាអ្នកបើកបរម៉ូតូម៉ាកស្តេប ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 1AD-9989 និងអ្នករួមដំណើរ ២នាក់ ទៀត រួមមានឈ្មោះ ប៉ក់ ភេទស្រី អាយុ ២៦ឆ្នាំ នៅភូមិភ្នំគង ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ស្នាក់ផ្ទះជួលឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល អ្នកទាំង២ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀត ឈ្មោះ ប៊ូ ជីវី ភេទស្រី អាយុ ២០ឆ្នាំរស់ នៅភូមិឃុំជាមួយ នារីរងគ្រោះខាងលើ និងស្នាក់នៅផ្ទះជួល ជាមួយគ្នា របួសធ្ងន់ ត្រូវបញ្ជូនទៅកាន់គ្លីនិក ចាក់អង្រែ ដើម្បីសង្គ្រោះបន្ទាន់៕
Source from: watphnom-news.com

Loading...
Loading...