ឃាត់ខ្លួនមុខសញ្ញា ២នាក់ប្តីប្រពន្ធ ដែលយកសណ្ឋាគារធ្វើជា កន្លែងចែកចាយគ្រឿងញៀន
ខេត្តក្រចេះ ៖ ជនសង្ស័យ ២នាក់ ប្តីប្រពន្ធជាមុខសញ្ញា ជួញដូរថ្នាំញៀន ត្រូវបានកម្លាំងប៉េអិមខេត្ត ដឹកនាំដោយលោក ទី សុវិនថាល់ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ឆ្មក់ចុះបង្ក្រាបបាន នៅក្នុងបន្ទប់សណ្ឋាគារមួយ នៅក្រុងក្រចេះ កាលពីយប់ថ្ងៃទី២១ ខែឧសភា ហើយកម្លាំងជំនាញបានសាកសួរ និងកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅកាន់សាលាដំបូងខេត្ត នារសៀលថ្ងៃទី២២ ខែឧសភា ។
ជនសង្ស័យ ២នាក់ប្តីប្រពន្ធនេះ ជាមុខសញ្ញាជួញដូរថ្នាំញៀន មានម្នាក់ឈ្មោះ កែវ ចាន់ណាំង អាយុ ៥៧ឆ្នាំ និងស្ត្រីជាប្រពន្ធឈ្មោះ សែន សីហា អាយុ ២៦ឆ្នាំ ស្នាក់នៅផ្ទះជួលមួយ កន្លែងក្នុងសង្កាត់អូរឬស្សីទី៣ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការ ចុះបង្ក្រាប ជនសង្ស័យទាំង ២នាក់ប្តីប្រពន្ធ ដែលបានសម្ងំលាក់ខ្លួន នៅក្នុងបន្ទប់សណ្ឋាគារមួយ ឈ្មោះ ឡាក់ឡាយវើល ក្នុងទីប្រជុំជនខេត្តក្រចេះ នាយប់នោះគឺសមត្ថកិច្ច បានឆែកឆេររកឃើញថ្នាំញៀន ប្រភេទម្សៅពណ៌សរ ឬម៉ាទឹកកមួយចំនួនធំ៕
Source from: watphnom-news.com

Loading...
Loading...