ដោយសារជម្លោះព្រំដី កាប់ ៣ពូថៅដួលក្នុងថ្លុកឈាម និងស្លាប់មុនពេលបញ្ជូនដល់ពេទ្យ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវគូជម្លោះកាប់ ៣ពូថៅ បណ្តាលឲ្យស្លាប់ មុនពេលបញ្ជូនមកដល់ មន្ទីរពេទ្យព្រះកុសុមៈ បន្ទាប់ពីមានទំនាស់រឿងដីធ្លី កាលពីវេលាម៉ោង ៣និង២០ នាទី រសៀលថ្ងៃទី៣០ ខែមេសា នៅភូមិ៣ ឃុំត្រែងត្រយឹងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយជនដៃដល់បានរត់គេចខ្លួន បាត់ស្រមោល ខណៈដែលសាច់ញាតិ ដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ។
សពជនរងគ្រោះ មានឈ្មោះ លាង វណ្ណជាង ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិកើតហេតុខាងលើ ចំណែកជនដៃដល់ មានឈ្មោះ មាស វង ភេទប្រុស អាយុ ១៩ឆ្នាំ ស្នាក់នៅផ្ទះជាប់គ្នា ។ ស្ត្រីឈ្មោះ អ៊ិន រីម អាយុ ៣៧ឆ្នាំ ជាប្រពន្ធរបស់ជនរងគ្រោះ បានឲ្យដឹងថា ផ្ទះរបស់គាត់និងផ្ទះជនដៃដល់ ដែលមានឪពុកឈ្មោះ មាស ប្រុស អាយុ ៥០ឆ្នាំ មានប្រពន្ធឈ្មោះ ពេជ្រ អាយុ ៥១ឆ្នាំ នៅផ្ទះជាប់គ្នា ហើយមានដីស្រែចំការ មានព្រំប្រទល់នៅជាប់គ្នាទៀត ។
កន្លងមក ៣ទៅ៤ ថ្ងៃហើយ ដែលឈ្មោះ មាស ប្រុស បានយកដើមចេកទៅដាំ នៅក្នុងដីរបស់គាត់ ដែលមានព្រំជាប់គ្នា ដោយជនឪពុកជនដៃដល់ បានអះអាងថា ជាដីរបស់គេ។ បន្ទាប់មកជនរងគ្រោះ បានទៅប្តឹងសមត្ថកិច្ច ប៉ុន្តែសមត្ថកិច្ច បានប្រាប់ថា មុននេះភាគីជនដៃដល់ បានមកប្តឹងថា ដីខាងលើជាដីរបស់គេ ប៉ុន្តែពេលសួររកឯកសារកាន់កាប់ ប្រាប់ថា មានឯកសារហើយឲ្យយកមកបង្ហាញសមត្ថកិច្ច បែរជា អត់យកមកបង្ហាញទេ ។
នៅថ្ងៃកើតហេតុ ជនរងគ្រោះ និងប្រពន្ធសុខចិត្ត ឲ្យជនដៃដល់យកចេក ទៅដាំនៅលើដីព័ទ្ធ យកដីគាត់ក៏យកទៅចុះ ដោយជនរងគ្រោះ ប្រពន្ធនិងកូនតូចម្នាក់ បានទៅកាប់រានឆ្ការព្រៃ នៅជាប់ព្រំម្ខាងទៀត ខណៈដែលកំពុងតែកាប់ឆ្កាព្រៃ ស្រាប់តែជនបង្កមានគ្នា ៦នាក់ ឪពុកម្តាយនិងកូនប្រុស ជាអ្នកដៃដល់ និងមិត្តភក្តិ ៣នាក់ទៀត ប្រដាប់ដោយកាំបិត និងពូថៅគ្រប់ដៃបានលបកាប់ជនរងគ្រោះ ពីខាងក្រោយចំនួន ៣ពូថៅ បណ្តាលឲ្យដួលប្រកាច់ ក្នុងថ្លុកឈាម ហើយជនដៃដល់ បានរត់គេចខ្លួន៕
Source from: watphnom-news.com

Loading...
Loading...