ប៉ូលីសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ចុះបង្ក្រាបទីតាំងតម្លើងឡានចង្កូតស្តាំ រឹបអូសបាន ២គ្រឿង
រាជធានីភ្នំពេញ ៖ រថយន្តចង្កូតស្តាំដែលច្បាប់ហាមឃាត់ នៅតែបន្តចរាចរណ៍លក់លើទីផ្សារកម្ពុជា ហើយតែងបង្កគ្រោះថ្នាក់ចរាចរណ៍ ជារឿយៗនៅក្នុងប្រទេសកម្ពុជា ហើយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៤ សមត្ថកិច្ចនគរបាល ក្រសួងមហាផ្ទៃ បានចុះបង្ក្រាបទីតាំង នាំចូលរថយន្តចង្កួតស្តាំខុសច្បាប់ និងតម្លើងរថយន្ត ដោយខុសច្បាប់មួយកន្លែង នៅចំណុចផ្ទះលេខ៩ ផ្លូវ៦០៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ការចុះបង្ក្រាបនេះ មានការដឹកនាំបញ្ជាពី អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក ជា សុមេធី ដោយមានអនុប្រធាននាយកដ្ឋាន, មន្ត្រីតុលាការ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ មួយចំនួនទៀត បានចូលរួមផងដែរ។ អនុប្រធាននាយកដ្ឋាន ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ លោក ឡុង ស្រេង បានឲ្យដឹងថា កត្តាចាត់ទុកថា រថយន្តចង្កួតស្តាំនេះខុសច្បាប់ ដោយសារតែប្រទេសកម្ពុជា ជាប្រទេសប្រើរថយន្តចង្កូតឆ្វេង ហើយការធ្វើចរាចរណ៍ គឺត្រូវប្រកាន់ស្តាំ ដែលមានជាទម្លាប់ ដ៏យូរលង់មកហើយ។
មន្ដ្រីនគរបាល ដែលចូលរួមនៅក្នុង ប្រតិបត្ដិការខាងលើនេះ បាននិយាយថា ក្រោយពីទទួលបានព័ត៌មានថា ក្នុងយានដ្ឋានមួយនោះ រកស៊ីដំឡើងរថយន្ដ ចង្កូតស្ដាំខុសច្បាប់ តាមរយៈការនាំចូលពីបរទេស ប្រធាននាយកដ្ឋាន បានបញ្ជាឱ្យកម្លាំងនគរបាល ដោយមានការអនុញ្ញាតពីតំណាងអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ ចុះទៅកាន់ទីនោះភ្លាម ហើយរឹបអូសរថយន្ដចំនួន២ គ្រឿងផងដែរ គឺធុនធំផ្ទុកទម្ងន់បាន ៥តោនចំនួន ២គ្រឿង មានម៉ាក់នីសាន់ ប្រើម៉ាស៊ូតផលិតឆ្នាំ១៩៩៥ មានតែក្បាលម៉ាស៊ីន, សាក់ស៊ី តែគ្មានទ្រុង ដែលសមត្ថកិច្ច កំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ៕
Source from: watphnom-news.com

Loading...
Loading...