ឆ្លងចរន្តឆាបឆេះម៉ាស៊ីនបូមប្រេង ក្នុងស្ថានីយ៍ក្រុមហ៊ុនមិត្តភាព ពែកតា ផ្អើលក្រុងប៉ោយប៉ែត
ក្រុងប៉ោយប៉ែត ៖ ស្ថានីយ៍ប្រេងឥន្ទនៈមួយកន្លែង ដែលមានយីហោ ក្រុមហ៊ុនមិត្តភាព ពែកតា ពេត្រូលីម លីមីធិត បានឆ្លងចរន្តអគ្គិសនី ក្នុងម៉ាស៊ីនសំរាប់ចាក់ប្រេង បណ្តាលឲ្យភ្លើងឆាបឆេះ តែសំណាងល្អមិនបណ្តាលឲ្យ ឆេះរាលដាលថែមទៀត និងគ្មានអ្នករងរបួសនោះទេ គ្រាន់តែខូចខាត ម៉ាស៊ីនបូមប្រេងចំនួន ៣គ្រឿង ទាំងស្រុង កាលពីវេលាម៉ោង ១៦និង១០នាទីល្ងាច ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៤ត្រង់ចំណុច បរិវេណកាស៊ីណូ ហ្គោលឌិន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បុគ្គលិកផ្នែកចាក់ប្រេង បានប្រាប់ឲ្យដឹងថា ពេលខ្លួនកំពុងតែចាក់ប្រេង ឲ្យម៉ូតូមួយគ្រឿង បានឮសម្លេង សូរដូចខ្យល់ចេញ ប្រមាណជា ៥នាទី ទើបមានក្លិនឆួលខ្សែរភ្លើង ភ្លាមៗនោះខ្លួនបានដើរមើល ជុំវិញកន្លែងម៉ាស៊ីនបូបប្រេង ក៏ឃើញមានអណ្តាតភ្លើង ឆាបឆេះតែម្តងទៅ។ សមត្ថកិច្ចអាវុធហត្ថ និងកម្លាំងសន្តិសុខជាច្រើន យកធុងពន្លត់អគ្គីភ័យ ចំនួន ២០ធុង ទៅជួយបាញ់ពន្លត់បានទាន់ពេលវេលា ទើបមិនឆេះរាលដាល។ ប្រជាពលរដ្ឋបានរិះគន់ថា ម្ចាស់ស្ថានីយ៍ប្រេងឥន្ទនៈនេះ ប្រើអំណាចចង់សាងសង់អ្វី ស្រេចតែចិត្តខ្លួនឯង មិនគិតពីសុវត្ថិភាពអ្នកដ៏ទៃ បន្តិចសោះឡើយ៕
Source from: watphnom-news.com

Loading...
Loading...