ប្តីរវល់ទៅរត់ម៉ូតូឌុប ប្រពន្ធទៅលេងផ្ទះបងប្អូន មកវិញភ្លើងឆេះផ្ទះខ្ទេច នៅសល់តែផេះផង់
ខេត្តបន្ទាយមានជ័យ ៖ លំនៅឋានប្រជាពលរដ្ឋមួយខ្នង ធ្វើពីឈើប្រក់ស័ង្កសី ដែលមានទំហំ ៦គុណ៨ ម៉ែត្រ ត្រូវបានអគ្គិភ័យឆាបឆេះ ស្ទើរទាំងស្រុង ហើយសិស្សានុសិស្ស និងប្រជាពលរដ្ឋ ដែលរស់នៅម្តុំនោះ បានរត់ជាន់ជើងគ្នា ទាំងកណ្ដាលថ្ងៃក្តៅ កាលពីវេលាម៉ោង ៣និង២០ នាទីស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ខណៈដែលម្ចាស់ផ្ទះមិននៅ ហើយករណីនេះ គេសង្ស័យថា បណ្ដាលមកពី ឆ្លងចរន្តអគ្គិសនី។
ម្ចាស់ផ្ទះរងគ្រោះ មានឈ្មោះ សំ ដាណេ ភេទស្រី អាយុ ៣៥ឆ្នាំ បានបំភ្លឺថា មុនពេលកើតហេតុ គាត់មិនបាននៅផ្ទះនោះទេ ដោយចាក់សោទ្វារចោល ហើយមកលេងនៅផ្ទះបងស្រី។ ឯប្តីរបស់គាត់ គឺរវល់រត់ម៉ូតូឌុប ហើយការខូចខាតទ្រព្យសម្បតិ្ត ក្នុងកម្រិតតិចតួច តែប៉ុណ្ណោះ ពោលគឺការឆេះផ្ទះនេះ ហាកដូចជាលឿនបំផុត នៅសល់តែផេះផង់ ហើយរឿងដែលគួរឲ្យឲ្យចាប់អារម្មណ៍នោះ គឺមិនមានរថយន្តពន្លត់អគ្គិភ័យ ចេញទៅជួយអន្តរាគមន៍នោះទេ៕
Source from: watphnom-news.com

Loading...
Loading...