ស្ថានភាពផ្លូវយ៉ាងនេះ តើមុខឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ បាញ់ យកទៅទុកនៅឯណា ?
ស្លាកសញ្ញាសម្គាល់ និងឈ្មោះផ្លូវលំមួយខ្សែឋិតនៅស្រុកពួក ខេត្តសៀមរាប ពិតជាអស្ចារ្យ ហំហានណាស់ គឺ"ផ្លូវឯកឧត្តម ទៀ បាញ់" ស្ថាបនាកសាងឡើងដោយឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ ទៀ បាញ់ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិសព្វថ្ងៃ កាលពីអំឡុងឆ្នាំ១៩៩៥ មានចម្ងាយ១.២០០ម៉ែត្រ ឆ្ពោះទៅទំនប់មួយឈ្មោះ"ទំនប់ហ៊ុន សែន" ប៉ុន្តែស្ថានភាពផ្លូវលំនេះជាក់ស្តែង គឺរលួយបែកភក់ព័ទ្ធជុំវិញស្លាកឈ្មោះ ធ្វើពីស៊ីម៉ងត៍យ៉ាងហ៊ឺហា និងយ៉ាងរឹងមាំ ។
ក្រុមអ្នកលេងបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយមនៅកម្ពុជា បានពិពណ៌នាថា ស្លាកឈ្មោះផ្លូវហ៊ឺហា និងរឹងមាំ ហើយឈ្មោះផ្លូវជាឈ្មោះរបស់មន្ត្រីអ្នកមានលុយកាក់ស្តុកស្តម្ភ និងមានអំណាចមហិមា តែស្ថានភាពផ្លូវជាក់ស្តែងបែកភក់ ដក់ទឹកអាចស្ទូងស្រូវបាន មិនអាចធ្វើឲ្យយានយន្តបើកបរបានទៅវិញ ។ ដូច្នេះ តើមុខឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ យកទៅទុកនៅឯណា បើស្ថានភាពផ្លូវដាក់ឈ្មោះខ្លួនឯងមហាយ៉ាប់យ៉ាងនេះ ?
សូមឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ទៀ បាញ់ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលមានទ្រព្យសម្បត្តិមហាសាលនោះ មេត្តាមើលផ្លូវដែលដាក់ឈ្មោះខ្លួនឯងភ្ជាប់ទៅនឹងទំនប់ដាក់ឈ្មោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសភាពមហាយ៉ាប់យ៉ឺនបែបនេះផង ៕
Source from: www.dtn7.com

Loading...
Loading...