មេបក្សប្រឆាំងអំពាវនាវកុំឲ្យមាន”វប្បធម៌សងសឹក”
ថ្លែងទៅកាន់សមាជិក សមាជិកាអង្គសន្និបាតក្នុងឱកាសប្រារព្ធសន្និបាតក្រុមប្រឹក្សាជាតិលើកទី១របស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៤នេះ ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងជាបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតនៅមណ្ឌលខេត្តកំពង់ចាម បានអំពាវនាវសូមឲ្យបញ្ឈប់វប្បធម៌"ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី" ។
ឯកឧត្តម សម រង្ស៊ី បានសង្កត់ធ្ងន់ដល់សមាជិក សមាជិកាអង្គសន្និបាតថា "សូមកុំប្រើវប្បធម៌នេះ ។ គណបក្សសង្គ្រោះជាតិអត់ត្រូវការសងសឹកជាមួយអ្នកណាទេ គឺត្រូវរួបរួមគ្នាដើម្បីសង្គ្រោះជាតិ" ។
សូមបញ្ជាក់ជូនថា នៅវេលាព្រឹកនាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៤នេះ គណបក្សសង្គ្រោះជាតិបានរៀបចំសន្និបាតក្រុមប្រឹក្សាជាតិលើកទី១របស់ខ្លួននៅមុខវត្តបទុមវតី ដោយមានអ្នកចូលរួមប្រមាណជាង៥.០០០នាក់ ក្រោមអធិបតីភាពឯកឧត្តម សម រង្ស៊ី ជាប្រធានគណបក្ស និងឯកឧត្តម កឹម សុខា ជាអនុប្រធានគណបក្ស ដើម្បីរាយការណ៍អំពីលទ្ធផលការងាររយៈពេល២ឆ្នាំកន្លងមក និងលើកទិសដៅផែនការសកម្មភាពរបស់គណបក្ស ព្រមទាំងរួមគ្នាពិនិត្យ និងសម្រេចពាក់ព័ន្ធនឹងស្ថានការណ៍នយោបាយនៅពេលខាងមុខ ៕
Source from: www.dtn7.com

Loading...
Loading...