ក្រុមហ៊ុន NISSAN ប្រមូលរថយន្តជាង២២ម៉ឺនគ្រឿងចូលឃ្លាំងវិញ ដោយសារបញ្ហាពោងសុវត្ថិភាព
កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤ម្សិលមិញនេះ ក្រុមហ៊ុនផលិតរថយន្ត NISSAN លំដាប់យក្សរបស់ជប៉ុន បានប្រមូលរថយន្តចំនួន២២៦.០០០គ្រឿងបន្ថែមទៀតនៅសហរដ្ឋអាមេរិក យកមកបញ្ចូលឃ្លាំងវិញ ដោយសាររថយន្តទាំងនោះមានបញ្ហាពោងសុវត្ថិភាព ។
គិតបន្ថែមលើការប្រមូលរថយន្តក្នុងវគ្គនេះទៀត គឺមានរថយន្តចំនួន៦៦៤.៦២៨គ្រឿងហើយ ដែលក្រុមហ៊ុនផលិតរថយន្ត NISSAN ប្រមូលចូលឃ្លាំងវិញ ដោយសារបញ្ហាពោងសុវត្ថិភាព ដែលផលិតដោយក្រុមហ៊ុន TAKATA Corp របស់ជប៉ុន ។
រថយន្តរបស់ក្រុមហ៊ុន NISSAN ដែលមានបញ្ហាពោងសុវត្ថិភាព ត្រូវបានផលិតឡើងរវាងឆ្នាំ២០០១ និងឆ្នាំ២០០៣ រួមមានម៉ូដែល Infiniti 135, Nissan Maxima, FX35, FX45 Infiniti SUVs, the 4 x 4 infiniti QX42, Pathfinder និង Sentra ៕
Source from: www.dtn7.com

Loading...
Loading...