រាជរដ្ឋាភិបាលបុរសខ្លាំងអនុញ្ញាតឲ្យក្រសួងការពារជាតិជ្រើសរើសពលទាហានបន្ថែម
បន្ទាប់ពីបង្កើតខេត្តថ្មីមួយឈ្មោះ ខេត្តត្បូងឃ្មុំ ដែលកាត់ក្រុងចំនួន១ និងស្រុកចំនួន៦ ចេញពីខេត្តកំពង់ចាម ដោយព្រះរាជក្រឹត្យលេខនស/រកត/១២១៣/១៤៤៥ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣នោះ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ហៅបុរសខ្លាំង ជានាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យក្រសួងការពារជាតិជ្រើសរើសពលទាហានមួយចំនួនសម្រាប់បំពេញឲ្យកងឯកភាពតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ ចំណុះឲ្យយោធភូមិភាគទី២ កងទ័ពជើងគោក តាមសេចក្តីសម្ររេចលេខ១០៧សសរ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៤ ។
ពលទាហានដែលត្រូវជ្រើសរើសសម្រាប់បំពេញឲ្យកងឯកភាពតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ ចំណុះឲ្យយោធភូមិភាគទី២ កងទ័ពជើងគោក តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិនោះ មានចំនួន៣៥០នាក់ ៕
Source from: www.dtn7.com

Loading...
Loading...