ប្រេស៊ីលនិងអាល្លឺម៉ង់ជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្ទាប់ពីទម្លាក់កូឡុំប៊ីនិងមាន់គកបារាំង
ការប្រកួតចំនួន២គូក្នុងវគ្គ៨ក្រុមសម្រាប់ World Cup 2014 នៅប្រទេសប្រេស៊ីលកាលពីថ្ងៃម្សិលមិញនេះ គឺក្រុមជម្រើសជាតិអាល្លឺម៉ង់បានផ្តួលក្រុមជម្រើសជាតិបារាំងក្នុងលទ្ធផល (1-0) ខណៈក្រុមជម្រើសជាតិប្រេស៊ីលបំបាក់ក្រុមជម្រើសជាតិកូឡុំប៊ីក្នុងលទ្ធផល(2-1) ។ ដូច្នេះ ក្រុមជម្រើសជាតិប្រេស៊ីល និងក្រុមជម្រើសជាតិអាល្លឺម៉ង់នឹងត្រូវជួបប្រកួតជាមួយគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្តទៀតនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៤ខាងមុខ (ត្រូវនឹងម៉ោង០៣ព្រឹកនាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៤ម៉ោងនៅកម្ពុជា) ។
ជ័យជម្នះរបស់ក្រុមជម្រើសជាតិប្រេស៊ីលនិងក្រុមជម្រើសជាតិអាល្លឺម៉ង់ ដែលបានឆ្លងផុតវគ្គ៨ក្រុម ឈានចូលទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ធ្វើឲ្យក្រុមជម្រើសជាតិទាំង២នេះទទួលបានទឹកប្រាក់ចំនួន២០លានដុល្លារអាមេរិកបន្ថែមទៀតសម្រាប់ក្រុមនីមួយៗពីសហព័ន្ធសមាគមកីឡាបាល់ទាត់អន្តរជាតិ(FIFA) ក្រោយទទួលបាន១៥លានដុល្លារអាមេរិកពេលឈ្នះក្នុងវគ្គ១៦ក្រុម និងទទួលបាន៨លានដុល្លារអាមេរិកពេលឈ្នះវគ្គជម្រុះក្នុងពូលរួចហើយ ។
លទ្ធផលជោគជ័យរបស់ក្រុមជម្រើសជាតិប្រេស៊ីលដែលជាម្ចាស់ផ្ទះទៅលើក្រុមជម្រើសជាតិកូឡុំប៊ីវគ្គ៨ក្រុមក្នុង World Cup 2014 នេះ គឺបានបង្ហាញថា ក្រុមជម្រើសជាតិប្រេស៊ីលរក្សាបាននូវប្រវត្តិសាស្ត្រមិនដែលចាញ់ក្រុមជម្រើសជាតិកូឡុំប៊ីក្នុងការប្រកួត World Cup ចំនួន១១លើក ចាប់តាំងពី World Cup 1969 មក ៕
Source from: www.dtn7.com

Loading...
Loading...