ប្អូនស្រីឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុទទួលបានការតែងតាំងជាឧកញ៉ា
ប្អូនស្រីម្នាក់របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ឧបនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា និងអតីតជារដ្ឋមន្ត្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងត្រូវជាភរិយារបស់ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលល្បីឈ្មោះក្នុងរឿងទំនាស់ដីធ្លីជាមួយអ្នកភូមិជនជាតិដើមភាគតិចចារ៉ាយ រស់នៅភូមិគងយុ និងភូមិគងធំ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរីនោះ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជាឧកញ៉ា តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
លោកជំទាវ គាត កុលណី ដែលជាអ្នកមានលុយកាក់ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនផល វឌ្ឍនភាព និងជាអភិបាលក្រុមហ៊ុន មៀង លីហេង គ្រុប អាហរ័ណ នីហរ័ណ …ត្រូវជាប្អូនស្រីរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតគាត ឈន់ និងត្រូវជាភរិយារបស់ឯកឧត្តម ឆាន់ សាផាន ត្រូវបានតែងតាំងជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១៤/៧៤៥ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ ៕
Source from: www.dtn7.com

Loading...
Loading...