តើប្រេស៊ីលអាចរក្សាប្រវត្តិមិនដែលចាញ់កូឡុំប៊ីក្នុង World Cup 2014 ដែរឬទេ?
បន្ទាប់ពីជួបគ្នាសម្រាប់វគ្គ៨ក្រុមក្នុងWorld Cup 2014 នៅប្រទេសប្រេស៊ីលរវាងក្រុមជម្រើសជាតិបារាំងនិងក្រុមជម្រើសជាតិអាល្លឺម៉ង់ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៤នេះ គឺក្រុមជម្រើសជាតិប្រេស៊ីលដែលជាម្ចាស់ផ្ទះនឹងត្រូវប៉ះជាមួយក្រុមជម្រើសជាតិកូឡុំប៊ី ដែលអ្នកនិយមតាមដានបាល់ទាត់បានផ្តោតអារម្មណ៍ថា ប្រេស៊ីលនឹងទទួលរងសម្ពាធមិនធម្មតាឡើយ ពីកូឡុំប៊ី ដ្បិត៤ប្រកួតរបស់កូឡុំប៊ី ចាប់តាំងពីប្រកួតជម្រុះក្នុងពូលC រហូតដល់វគ្គ១៦ក្រុមចុងក្រោយ មិនដែលចាញ់និងស្មើទាល់តែសោះ ខណៈដែលប្រេស៊ីល(ពូលA) ឈ្នះ៣ប្រកួត និងស្មើ១ប្រកួត ។
ក្រុមជម្រើសជាតិប្រេស៊ីលបានឆ្លងផុតវគ្គ១៦ក្រុម ចុងក្រោយដោយឈ្នះ ឈីលី ក្នុងលទ្ធផល(៣-២) ដោយប៉េណាល់ទី និងក្រុមជម្រើសជាតិកូឡុំប៊ី បានឆ្លងផុតវគ្គ១៦ក្រុមចុងក្រោយដូចគ្នា ដោយឈ្នះក្រុមជម្រើសជាតិអ៊ុយរ៉ាហ្កាយ ក្នុងលទ្ធផល(២-០) ។
ប្រវត្តិនៃការជួបគ្នារវាងប្រេស៊ីលនិងកូឡុំប៊ី ក្នុងWorld Cup រៀបចំដោយសហព័ន្ធសមាគមកីឡាបាល់ទាត់អន្តរជាតិ(FIFA) មានចំនួន១០លើកចាប់តាំងពីឆ្នាំ១៩៦៩ គឺលទ្ធផលក្រុមជម្រើសជាតិប្រេស៊ីលឈ្នះ៥ប្រកួត និងស្មើគ្នាចំនួន៥ប្រកួត ពោលក្រុមជម្រើសជាតិកូឡុំប៊ី មិនដែលបានឈ្នះលើក្រុមជម្រើសជាតិប្រេស៊ីលឡើយ ក្នុងប្រវត្តិជួបគ្នាក្នុងព្រឹត្តិការណ៍World Cup ។ ក្រុមជម្រើសជាតិប្រេស៊ីល ធ្លាប់ផ្តួលក្រុមជម្រើសជាតិកូឡុំប៊ី ក្នុងលទ្ធផល(៦-២) នៅWorld Cup ១៩៦៩ និងលទ្ធផល (៦-០) នៅWorld Cup ១៩៧៧ ។ ដូច្នេះតើក្រុមជម្រើសជាតិប្រេស៊ីលអាចរក្សាប្រវត្តិមិនដែលចាញ់កូឡុំប៊ីតទៅទៀតដែរឬទេ ក្នុងWorld Cup 2014 នេះ ?
ព្រឹត្តិការណ៍ប្រកួតWorld Cup 2014នេះ ចាប់តាំងពីប្រកួតជម្រុះក្នុងពូលរហូតដល់វគ្គ១៦ក្រុមចុងក្រោយ គឺក្រុមជម្រើសជាតិប្រេស៊ីលក្នុង៤ប្រកួត ឈ្នះ៣ប្រកួតនិងស្មើ១ប្រកួត ដោយស៊ុតបញ្ចូលទីគេបាន១០បាល់និងគេស៊ុតចូលវិញ៤បាល់ ។ រីឯក្រុមជម្រើសជាតិកូឡុំប៊ី ក្នុង៤ប្រកួត ឈ្នះទាំង៤ប្រកួត ដោយស៊ុតបញ្ចូលទីគេបាន១១បាល់និងគេស៊ុតចូលវិញ២បាល់ ។
ប្រិយមិត្តអ្នកអានគេហទំព័រសារព័ត៌មានដើមត្នោតដែលចូលចិត្តវិស័យបាល់ទាត់បានធ្វើការទស្សន៍ទាយថា ក្នុងWorld Cup 2014នេះក្រុមជម្រើសជាតិប្រេស៊ីលនឹងទទួលបានជ័យជម្នះលើក្រុមជម្រើសជាតិកូឡុំប៊ី ៕
Source from: www.dtn7.com

Loading...
Loading...