ដុត​​ខ្លួន​ឯង​​រយៈ​ពេល ៦ នា​ទី​ដោយ​​ដើរ​​តាម​​ដង​ផ្លូវ ដើ​ម្បី​​បំ​បែក​​កំ​ណត់​ត្រា​​ពិ​ភព​លោក

​ប្រទេស​អូទ្រីស៖តាម​​ប្រ​ភព​ព័ត៌​មាន​​បរ​ទេសកាល​ពី​​ថ្ងៃ​ទី​​២៦ខែ​វិច្ឆិ​កាឆ្នាំ​​២០​១៣កន្លង​ទៅ​នេះបាន​​ប្រាប់​​ឲ្យ​​ដឹង​ថា​

​ប្រទេស​អូទ្រីស ៖ តាម​​ប្រ​ភព​ព័ត៌​មាន​​បរ​ទេស កាល​ពី​​ថ្ងៃ​ទី​​២៦ ខែ​វិច្ឆិ​កា ឆ្នាំ​​២០​១៣ កន្លង​ទៅ​នេះ បាន​​ប្រាប់​​ឲ្យ​​ដឹង​ថា​ ​លោក Joe Tvd​tling បាន​​ដុត​​ខ្លួន​ឯង ដើ​ម្បី​បំ​បែក​​កំ​ណត់​ត្រា ពិ​ភព​លោក​​ចាស់​​ ដែល​មាន​​រយៈ​ពេល ៥​​នាទី​​២៥ វិ​នា​ទីដោយពេល​លោក Joe Tvdtling  បាន​ដុត​ខ្លួនឯង ប្រើ​រយៈពេល ៦​នាទី ជាប់​ឈ្មោះ​ក្នុង​កំណត់ត្រា ពិភពលោក​ថ្មី ដែល​ប្រសិទ្ធ​នាម​ថា "prolonged period of self-immolation in the world"​។     

លោក Tvdtling Joe  មាន​វ័យ ៣៣ ឆ្នាំ ជា​ជនជាតិ​អូទ្រីស រូបនេះ បានធ្វើ​ឲ្យ​ទស្សនិកជន រាប់លាន​នាក់​មាន ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ចំពោះ​ការ​បំបែក​កំណត់ត្រា ពិភពលោក​ថ្មី ដែល​បាន​ដុត​ខ្លួនឯង​អស់​រយៈពេល ៦ នាទី ដោយ​មិនមាន​គ្រោះថ្នាក់​អី ដល់​អាយុជីវិត របស់លោក​ឡើយ​។  ការដុត​ខ្លួនឯង​នេះ គឺ​លោក​បាន​ស្លៀក សម្លៀកបំពាក់​រុំ​ខ្លួន​ជិត បន្ទាប់មក​ក៏​ដុត​ខ្លួន ហើយ​លោក​ត្រូវ​ដើរ ទៅវិញទៅមក​នៅតាម​ដង​ផ្លូវ នៃ​ទីក្រុង Aalzburg ក្នុង​រយៈពេល ៥​នាទី ៤១ វិនាទី ដោយ​គិតតែ ៦ នាទី​។​

​ប្អូនស្រី ជូ​លី និង​ប្រពន្ធ​លោក Tvdtling ជា​អ្នក​ដុត ដើម្បី​បង្ហាញ ការសម្តែង​ពី​ភាព ពិតប្រាកដ​ជូន ទស្សនិកជន​។ លោក Jayson Dumenigo ជនជាតិ​អាមេរិក អតីត​ម្ចាស់​ជើងឯក នៃ​ការដុត​ខ្លួន ដោយ​ប្រើ​អស់​រយៈពេល ៥​នាទី​២៥ វិនាទី  ប៉ុន្តែ​សម្រាប់​លោក Tvdtling បាន​ក្លាយជា​ម្ចាស់​ជើងឯក​ថ្មី នៃ​ការដុត​ខ្លួន ដែលមាន​ចំណងជើង " រយៈពេល​យូរ​នៃ​ការដុត​ខ្លួនឯង នៅក្នុង​ពិភពលោក​» "prolonged period of self-immolation in the world"៕

Wat 271111 Wat 271112 Wat 271113



Source from: watphnom-news.com

No comments:

Post a Comment