ឥទ្ធិពល​អំណាច​របស់​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ​សុខ អាន ដន្លងដងស្នែង​បុរស​ខ្លាំង​ក្នុង​វិស័យ​តុលាការ​និង​វិស័យ​អប់រំ ត្រូវបាន​កាត់បន្ថយ​

​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលា​ការដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០១០៥/០១៩ ចុះ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០០៥ និង​មាន​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នោះ ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​ធ្វើ​សមាហរណកម្ម​ឲ្យ​ឋិត​នៅក្រោម​ការគ្រប់គ្រង​រប​ស់​ក្រសួងយុត្តិធម៌​វិញ​ហើយ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១៣/១០៥៨ ចុះ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៣ ។​

​ដោយឡែក គណៈកម្មាធិការ​ទទួល​ស្គាល់​គុណភាព​អប់រំ​នៃ​កម្ពុជា ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣០៣/១២៩ ចុះ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០០៣ និង​មាន​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ជា​ប្រធាន​នោះ ក៏ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​ធ្វើ​សមាហរណកម្ម​ឲ្យ​ឋិត​នៅក្រោម​ការគ្រប់គ្រង​រប​ស់​ក្រសួង​អប់រំ យុវជន និង​កីឡា​វិញ​ដែរ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១៣/១០៦១ ចុះ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៣ ។​

​រីឯ គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​«​ភូមិ​មួយ ផលិតផល​មួយ​» ហៅ​កាត់​ថា «​ភ​១.​ផ​១» ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០១០៦/០៤៣ ចុះ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០០៦ និង​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ជា​ប្រធាន និង​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ​សុខ អាន ជា​អនុប្រធាន ក៏ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​ធ្វើ​សមាហរណកម្ម​ឲ្យ​ឋិត​នៅក្រោម​ការទទួលខុសត្រូវ​របស់​ក្រុមប្រឹក្សា​ស្តារ​អភិ​វ​ឌ្ឈ​ន៍​វិស័យ​កសិកម្ម និង​ជនបទ​វិញ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១៣/១០៥៩ ចុះ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៣ ។​

​លើសពីនេះ ក្រុមប្រឹក្សា​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌​ដែលមាន​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ​សុខ អាន និង ឯកឧត្តម ឌិ​ត មុន្ទី ប្រធាន​តុលាការ​កំពូល ជា​សហប្រធាន​«​បង្កើតឡើង​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦០២/១៥៨ ចុះ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០០២» ក៏ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​រំ​លាយ​ចោល​រួចហើយ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១៣/៩៥៦ ចុះ​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៣ និង​ត្រូវ​បានដាក់​ឲ្យ​ឋិត​នៅក្រោម​ការទទួលខុសត្រូវ​របស់​ក្រសួងយុត្តិធម៌​វិញ ក្រោមរូបភាព​ការងារ​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ ដែលមាន​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ជា​ប្រធាន ។​

​ដូច្នេះ ឥទ្ធិពល​អំណាច​របស់​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ​សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​និង​ជា​ដន្លងដងស្នែង​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រហស្សនាម​«​បុរស​ខ្លាំង​» ក្នុង​វ​ស័​យ​តុលាការ​និង​វិស័យ​អប់រំ ដែល​ធ្លាប់តែ​គ្រប់គ្រង​និង​លូក​កប់ៗ​ក្លៀក​នោះ ត្រូវបាន​កាត់បន្ថយ​ជា​បណ្តើរៗ​ហើយ​នៅ​អាណត្តិ​ទី​៥​នេះ ៕​

image


Source from: www.dtn7.com

No comments:

Post a Comment