
ខេត្តក្រចេះ ៖ បុរសពីរនាក់ត្រូវបានរថយន្តដឹកត្រី បើកបុកពេញមួយទំហឹង កាលពីវេលាម៉ោង ៦និង៣០ នាទីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ ត្រង់ចំណុចភូមិ បុសយាយឡា ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ បណ្តាលឲ្យម្នាក់ស្លាប់ នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ នាំយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ តែគួរឲ្យសោកស្តាយ ពេលទៅដល់ពាក់កណ្តាលផ្លូវ ជនរងគ្រោះបានស្លាប់ បាត់បង់ជីវិតគួរឲ្យសង្វេគបំផុត។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបង្កឡើងដោយរថយន្ត កាមរីស៊េរី ៩៥ ពាក់ស្លាកលេខ ភ្នំពេញ 2D 2461 ពណ៌ខ្មៅ ជិះដោយពីរនាក់ប្តីប្រពន្ធ ហើយបានវ៉ាម៉ូតូដែលកំពុងបើក ស្របទិសគ្នាពីលិចទៅកើតស្រាប់តែរេចង្កូតទៅបុកម៉ូតូ មួយគ្រឿងទៀត ដែលកំពុងជិះបញ្ច្រាសទិសគ្នា ចំពេញមួយទំហឹងបណ្តាល ឲ្យបុរសម្នាក់ ស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ សន្លប់ស្តូកស្តឹង បានស្លាប់តាមផ្លូវ ពេលនាំទៅសង្គ្រោះ នៅមន្ទីរពេទ្យ។
ជនរងគ្រោះរួមមានឈ្មោះ សៀង យាង រងរបួសធ្ងន់ធ្ងរ ដោយបែកបែកក្បាល និងម្នាក់ទៀត ឈ្មោះ រ៉េត ស្លាប់នៅនឹងកន្លែង ហើយជនរងគ្រោះមានទៅលំនៅ ក្នុងភូមិស្នួល ឃុំស្នួល ស្រុកស្នួល ។ ម្ចាស់រថយន្ត មានឈ្មោះ ម៉ុង បូរ៉ា អាយុ ៣៨ឆ្នាំ មានទីលំនៅ ក្នុងសង្កាត់ក្រគរ ក្រុងក្រចេះ បានរត់គេចខ្លួនបាត់ស្រមោល ចំណែកប្រពន្ធត្រូវបាន ប៉ូលីសប៉ុស្តិ៍ស្វាយជ្រះ ចាប់ឃាត់ខ្លួន រងចាំការដោះស្រាយតាមនីតិវិធី៕
Source from: watphnom-news.com