
រាជធានីភ្នំពេញ ៖ ម៉ូតូម៉ាកហុងដាសេ១២៥ បានបើកទៅបុកជាមួយម៉ូតូសង់កូរ៉េ បណ្ដាលឱ្យបុរសម្នាក់ រងរបួសធ្ងន់ ឯអ្នករងរបួសស្រាលបានលើកម៉ូតូ ជិះគេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង៧ យប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៣នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយជនរងគ្រោះត្រូវបានដឹក តាមរថយន្ដសាមុយ ទៅកាន់មន្ទីរពេទ្យ ព្រះកុសុមៈដើម្បីជួយសង្គ្រោះភ្លាមៗ។
មុនពេលកើតហេតុបុរសម្នាក់ ដែលមានអាយុជាង ៣០ឆ្នាំ បានជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហមគ្មានស្លាកមួយគ្រឿង តាមបណ្ដោយផ្លូវជាតិលេខ ៤ពិលិចទៅកើត ហើយបានបត់ម៉ូតូទៅខាងឆ្វេងដៃ ធ្វើឱ្យជនរងគ្រោះ ម្នាក់ឈ្មោះ ស៊ីឡា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ មានទីលំនៅសង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ ភ្នំពេញ 1BT-7560 ក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ ក៏បុកម៉ូតូសង់កូរ៉េបណ្ដាលឱ្យដួល និងរងរបួសធ្ងន់តែម្នាក់ឯង៕
Source from: watphnom-news.com