
ប្រទេសចិន ៖ ការយកស្រីស្អាតមកបង្ហាញ សម្រស់និងដងខ្លួនដ៏សិចស៊ី ដើម្បីទាក់ទាញអតិថិជន កំពុងពេញនិយម នៅក្នុងប្រទេសចិន ទាំងការប្រកួតប្រដាល់ ការលក់អចលនទ្រព្យ ការសម្ពោធសមិទ្ធផលនានា ឬក្រុមហ៊ុន សហគ្រាសអគារលក់ដូរ ប៉ុន្តែកាលពីពេលថ្មីៗនេះ ការតាំងពិព័រណ៍ទូក កាណូតសោះ ក៏មានអមនូវស្រីស្អាតសិចស៊ី បង្ហាញសម្រស់បង្អួតដើមទ្រូង និងកាច់រាងយ៉ាងទាក់ទាញផងដែរ។
ស្រីស្រស់ស្លៀកឈុតប៊ីគីនី ក្នុងពិធីតាំងពិព័រណ៍ទូកកាណូតនេះ មានឈ្មោះថា the 2013 China (Changsha) International Boat & ABACE Show ប្រព្រឹត្តទៅនៅជាំងស្ហា ខេត្តយូណាន ប្រទេសចិន កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៣។ ម្ចាស់ទូក កាណូតទាំងឡាយ ក្រៅពីខិតខំប្រឹងប្រែង តុបតែង កែលម្អ ដេគ័រលើទូកកាណូតរបស់ខ្លួន ឲ្យស្អាតមានសោភណភាពទាក់ទាញនោះ ពួកគេបាននាំនូវស្រីស្អាត មានសម្រស់ស្រស់សោភា ស្លៀកឈុតប៊ីគីនី មកកាច់រាងអមផលិតផលរបស់ខ្លួនថែមទៀត៕
Source from: watphnom-news.com