ខេត្តកណ្ដាល៖ម៉ូតូម៉ាកសេ១២៥បើកបុកម៉ូតូគុបមូលដែលធ្វើដំណើរឆ្លងផ្លូវកាលពីវេលាម៉ោង១៨និង៤០នាទីព្រលប់ថ្ងៃទី២១ ខេត្តកណ្ដាល ៖ ម៉ូតូម៉ាកសេ១២៥ បើកបុកម៉ូតូគុបមូល ដែលធ្វើដំណើរឆ្លងផ្លូវ កាលពីវេលាម៉ោង ១៨និង៤០ នាទីព្រលប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចផ្លូវជាតិលេខ២១ ខាងត្បូងសាលាវេសលែន ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បណ្តាលឲ្យបុរសម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងពីរនាក់ទៀតរងរបួស ជាទម្ងន់ត្រូវបានបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ។
បុរសដែលបាត់បង់ជីវិត មានឈ្មោះ ហាក់ សុខ អាយុ ៤១ឆ្នាំ មានទីលំនៅក្នុងភូមិ កំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ រីឯអ្នករងរបួសពីរនាក់ម្នាក់ឈ្មោះ ជឹម ថន ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅ ក្នុងភូមិព្រែកខ្សេវ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល និងម្នាក់ទៀតឈ្មោះ ហ៊ុន មិនា ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សាក្សីបានឲ្យដឹងថា កាលពីវេលាម៉ោង ១៨និង៤០ នាទីនោះ គេឃើញម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះឌុបគ្នាពីរនាក់ ធ្វើដំណើរពីទិស ខាងជើងទៅត្បូង លើកំណាត់ផ្លូវជាតិលេខ២១ ដោយមានល្បឿនយ៉ាងលឿន ហើយរេពេញផ្លូវ លុះមកដល់ចំណុចខាងត្បូង សាលាវេសលែន ចម្ងាយប្រហែល ១៥ម៉ែត្រ ស្រាប់តែមានម៉ូតូ ម៉ាកគុបមូលមួយគ្រឿង បើកបរដោយបុរសចំណាស់ម្នាក់ បានធ្វើដំណើរឆ្លងផ្លូវ ពីលិចទៅកើត ក៏ត្រូវម៉ូតូម៉ាកសេ១២៥ បុកពេញមួយទំហឹង ដួលគរលើគ្នា នាំឲ្យបុរសដែលជិះម៉ូតូម៉ាកគុបមូល ដាច់ខ្យល់ស្លាប់ភ្លាមៗ ចំណែកបុរសពីរនាក់ ដែលជិះម៉ូតូសេ១២៥ រងរបួសជាទម្ងន់៕
Source from: watphnom-news.com


Loading...
Loading...