
រាជធានីភ្នំពេញ ៖ ដើម្បីបង្កភាពស្រណុកទាំងផ្លូវកាយ និងផ្លូវចិត្ត មនុស្សជាច្រើនតែងតែ រិះរកនូវគ្រប់វិធីសាស្ត្រនានា ដែលជួយបង្កើននូវភាពសិទ្ធស្នាល ជាមួយដៃគូក្នុងជីវិត។ ប៉ុន្តែអ្វីដែលសំខាន់នោះ ត្រូវយល់ដឹងនូវអ្វីដែលជួយ ដល់ពួកគេគឺ មានអត្ថប្រយោជន៍ដូចជា ៖
១-មាត់ ៖ ចាត់ទុកថាជាអាវុធមួយ យ៉ាងសំខាន់ក្នុងល្បែងស្នេហា ព្រោះប្រសិនបើមាត់របស់ អ្នកមានសុខភាពល្អ គ្មានក្លិន ជឿថានរណាក៏ចង់ថើបមាត់ អ្នកមិនចង់ដកដែរ ។ ប្រសិនបើអ្នកមិន ចង់ឮពាក្យបដិសេធក្នុងការថើបទេនោះ គួរឧស្សាហ៍រក្សាសុខភាពអនាម័យមាត់របស់ខ្លួនឯង ដោយដុសធ្មេញឱ្យបានផ្ចិតផ្ចង់ ព្រមទាំងកោសសម្អាតអណ្តាតផង ។ រាល់វិធីខាងលើនេះ គួរធ្វើឱ្យ បានក្នុងមួយថ្ងៃយ៉ាងហោចណាស់ ២ ដង ។ ប្រសិនបើចង់ឱ្យកាន់តែប្រសើរទៀត គួរប្រើ ទឹកខ្ពុរមាត់ជាជំនួយ ។
២-ដៃ ៖ ជាចំណែកមួយសំខាន់ដូចគ្នាសម្រាប់ការ ប្រលោមលួងលោមបបោសអង្អែលដោយសារតែភាព ទន់ល្មឿយនៃស្បែកដៃកម្តៅឧណ្ហៗ និង ទេពកោសល្យនៃការបបោសអង្អែល ។ ជាការពិតណាស់គ្មានសុភាពស្ត្រីណា ម្នាក់ចង់ឱ្យដៃបុរសដែលមាន ភាពគគ្រាតគគ្រើមមក ប៉ះរាងកាយដ៏រលោងស្រិលរបស់នាងនោះឡើយ ។ ជាងនោះទៅទៀត ខណៈពេលនាងកំពុង មានអារម្មណ៍ ស្រៀវស្រើបត្រូវការរសជាតិនៃ សេចក្តីសុខពីថ្វីដៃបបោស អង្អែល ។ ដូច្នេះការណែនាំឱ្យអ្នកឧស្សាហ៍កាត់ក្រចក ហើយប្រើបន្ទះរូសឱ្យឡើងស្អាតដើម្បីត្រៀម សម្រាប់ការងារលើ គ្រែរាល់លើក ។
៣-អវយវភេទ ៖ គួរឧស្សាហ៍លាងសម្អាតអនាម័យឱ្យបានស្អាតគ្រប់ទីកន្លែង ព្រមទាំងគួរងូត ទឹកក្នុងមួយ ថ្ងៃ ២ ដងដើម្បីបញ្ចៀសបញ្ហាមានក្លិននៅតាមកន្លែងហប់អាថ៌កំបាំង ប៉ុន្តែប្រសិនបើស្ថិតក្នុងស្ថានភាពតក់ក្រហល់ពុំ មានពេលវេលាគ្រប់គ្រាន់ និង សម្អាតអនាម័យនោះណែនាំឱ្យប្រើក្រណាត់ជ្រលក់ទឹករួចពូកឱ្យស្រស់ទឹកជូតនៅត្រង់ បរិវេណនោះឱ្យសព្វ ២-៣ ដង ក៏អាចជួយលុបបំបាត់កង្វល់រឿងនេះបានដែរ ។
៤-ខ្នង ៖ ខណៈពេលរួមភេទម្តងៗអាចត្រូវការដកពិសោធរបស់ថ្មីៗ រួមគ្នារវាងបុរស និង ស្ត្រី ។ ដើម្បីកុំឱ្យនាង ខកបំណងក្នុងរឿងនេះ អ្នកគួរថែសាច់ខ្នងឱ្យមានសភាពរលោងស្រស់ស្អាត និង មានក្លិនក្រអូប ។ ក្រៅពីមើលថែទាំ រាងកាយឱ្យស្អាតបាតហើយនោះ រឿងសម្លៀកបំពាក់ក៏មិនអាចមើលរំលងបានដែរ ចាំបាច់ត្រូវមានអនាម័យ ព្រមទាំង មានក្លិនក្រអូបផងដែរ ។
៥-ជើង ៖ អាចចាត់ទុកថាជាចំណែកមួយនៃរាងកាយដែលមានក្លិនស្អុយជាងគេ ព្រោះមួយថ្ងៃៗវាត្រូវស្ថិតនៅ ក្នុងទីក្តោបហ៊ុមជិតក្នុងស្បែកជើងហប់សើមគ្មានឱកាសត្រូវខ្យល់ស្ងួត ។ អ្នកអាចយកចិត្តទុកដាក់មើលថែទាំប្រអប់ជើង ដោយត្រាំជើងនៅក្នុងទឹកក្តៅឧណ្ហៗ ព្រមទាំងប្រើក្រណាត់ជូតដុសលាងតាមចង្វែកម្រាមជើងឱ្យស្អាត រួចលាបជេល ឬ សាប៊ូមានក្លិនក្រអូប ។ បន្ទាប់មកកាត់សម្អាតក្រចកហើយប្រើបន្ទះរូស ឱ្យរាបស្មើដើម្បីទំនុកចិត្តពេលអ្នកបង្ហាញរាងកាយដល់ ដៃគូនៅពេលនោះ ។
ក្រៅពីនេះ កន្លែងដទៃៗទៀតដូចជាស្លឹកត្រចៀក និង ក្រោយស្លឹកត្រចៀកក៏ជាកន្លែងស្តុកទាំងធូលី និង ក្លិនដែរ ។ សរសៃសក់ កែវភ្នែក ច្រមុះ ជាពិសេសក្រពេញខ្លាញ់នៅជុំវិញច្រមុះ រួមទាំងរន្ធផ្ចិតក៏ចាំបាច់យកចិត្តទុកដាក់រក្សា ឱ្យស្អាតដូចគ្នាផងដែរ ។ អ្នកគួរឧស្សាហ៍ដុសលាងដោយសាប៊ូ និង ប្រើសំឡីមានដងជូតសម្អាតឱ្យបានញឹកញាប់ ៕
Source from: watphnom-news.com