
ក្រងតៃប៉ិ ៖ បណ្តាញសារព័ត៌មាន នៅប្រទេសតៃវ៉ាន់ កាលពីពេលថ្មីៗនេះ បានចុះផ្សាយឈ្មោះនាង ចាង ហ្ស៊ីយី ដែលជាតារាសម្តែងស្រី មានទ្រព្យសម្បត្តិច្រើនជាងគេបំផុត ហើយចាប់តាំងពីនាងបានចែកផ្លូវជាមួយគូស្នេហ៍ ដោយសារតែបញ្ហាវប្បធម៌ផ្សេងគ្នា កាលពីចុងឆ្នាំ២០១០ ទៅហើយនោះក្តី ក៏គេសង្កេតឃើញថានាង ចាង ហ្ស៊ីយី នៅតែមានទីផ្សារខ្ពស់ដដែល។
តារាស្រីវ័យ ៣៤ ឆ្នាំរូបនេះ ចាប់ផ្តើមឡើងកូដខ្លាំង ក្នុងអាជីពសិល្បៈអន្តរជាតិអំឡុងឆ្នាំ ២០០០ ជាពិសេសក្រោយពេល ធ្លាយព័ត៌មានចំណងស្នេហ៍ រវាងនាងនិងមហាសេដ្ឋីកូនកាត់ អ៊ីស្រាអែល-អាមេរិកលោក អាវីវ ណេវ៉ូ ដែលជាម្ចាស់ភាគហ៊ុនធំជាងគេ របស់ក្រុមហ៊ុន Time Warnerនិងល្បីថាមានទ្រព្យសម្បត្តិប្រហែលជា ៤,៧ ពាន់លានដុល្លារនោះ៕
Source from: watphnom-news.com