
ខេត្ដពោធិ៍សាត់ ៖ កាលពីវេលាម៉ោង ៤និង៣០ នាទីទៀបភ្លឺថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៣ អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៥ បានប្រទះឃើញសាកសព បុរសម្នាក់នៅកណ្ដាលផ្លូវ ត្រង់ចំណុចមុខរោងចក្រ អគ្គិសនី ក្នុងភូមិព្រៃឪម៉ាល់សង្កាត់រលាប ក្រុង-ខេត្ដពោធិ៍សាត់ ដែលគេសង្ស័យថា ត្រូវរថយន្ដបុកហើយកិនខ្ទេចក្បាល មើលទៅគួរឱ្យរន្ធត់បំផុត។
បើតាមការបញ្ជាក់របស់សមត្ថកិច្ចបានឱ្យដឹងថា សាកសពដែលគេប្រទះឃើញ សង្ស័យជាករណីគ្រោះថ្នាក់ចរាចរណ៍ ដោយសាររថយន្ដបុក ហើយកិនក្បាលខ្ទេចនោះ ពុំស្គាល់អត្ដសញ្ញាណ ហើយក៏គ្មានសាច់ញាតិ ឬបងប្អូនណាស្គាល់ដែរ ។ ជនរងគ្រោះ ភេទប្រុស អាយុប្រហែល ២២ឆ្នាំ សម្បុរខ្មៅស្រអែម មានកម្ពស់ប្រហែលជាង ១,៦០ម៉ែត្រ ស្លៀកខោខ្មៅ ជើងវែង ពាក់អាវយឺត ខ្មៅដៃខ្លី និងពាក់ស្បែកជើងសម្រែកស៊ក ត្រូវរថយន្តបុកនិងកិនក្បាលធ្លាយខួរ បាក់ដៃជើងស្លាប់ ហើយសាកសពត្រូវបានសមត្ថកិច្ច យកទៅតម្កល់នៅវត្ដពាលញែក ហើយត្រៀមបូជាឆាប់ៗនេះ ព្រោះមានធុំក្លិនស្អុយ ៕
Source from: watphnom-news.com