
ប្រទេសអូទ្រីស ៖ តាមប្រភពព័ត៌មានបរទេស កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេះ បានប្រាប់ឲ្យដឹងថា លោក Joe Tvdtling បានដុតខ្លួនឯង ដើម្បីបំបែកកំណត់ត្រា ពិភពលោកចាស់ ដែលមានរយៈពេល ៥នាទី២៥ វិនាទីដោយពេលលោក Joe Tvdtling បានដុតខ្លួនឯង ប្រើរយៈពេល ៦នាទី ជាប់ឈ្មោះក្នុងកំណត់ត្រា ពិភពលោកថ្មី ដែលប្រសិទ្ធនាមថា "prolonged period of self-immolation in the world"។
លោក Tvdtling Joe មានវ័យ ៣៣ ឆ្នាំ ជាជនជាតិអូទ្រីស រូបនេះ បានធ្វើឲ្យទស្សនិកជន រាប់លាននាក់មាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការបំបែកកំណត់ត្រា ពិភពលោកថ្មី ដែលបានដុតខ្លួនឯងអស់រយៈពេល ៦ នាទី ដោយមិនមានគ្រោះថ្នាក់អី ដល់អាយុជីវិត របស់លោកឡើយ។ ការដុតខ្លួនឯងនេះ គឺលោកបានស្លៀក សម្លៀកបំពាក់រុំខ្លួនជិត បន្ទាប់មកក៏ដុតខ្លួន ហើយលោកត្រូវដើរ ទៅវិញទៅមកនៅតាមដងផ្លូវ នៃទីក្រុង Aalzburg ក្នុងរយៈពេល ៥នាទី ៤១ វិនាទី ដោយគិតតែ ៦ នាទី។
ប្អូនស្រី ជូលី និងប្រពន្ធលោក Tvdtling ជាអ្នកដុត ដើម្បីបង្ហាញ ការសម្តែងពីភាព ពិតប្រាកដជូន ទស្សនិកជន។ លោក Jayson Dumenigo ជនជាតិអាមេរិក អតីតម្ចាស់ជើងឯក នៃការដុតខ្លួន ដោយប្រើអស់រយៈពេល ៥នាទី២៥ វិនាទី ប៉ុន្តែសម្រាប់លោក Tvdtling បានក្លាយជាម្ចាស់ជើងឯកថ្មី នៃការដុតខ្លួន ដែលមានចំណងជើង " រយៈពេលយូរនៃការដុតខ្លួនឯង នៅក្នុងពិភពលោក» "prolonged period of self-immolation in the world"៕
Source from: watphnom-news.com