
ប្រទេសចិន ៖ យោងតាមគេហទំព័រកម្សាន្ត របស់ចិនមួយឈ្មោះ wenxuecity.com បានឲ្យដឹងថា នៅទីក្រុង Shenzhen ខេត្ត Guangdong ពួកមហាសេដ្ឋីចិនមួយចំនួន បាននាំគ្នារៀបចំ ធ្វើការបោះឆ្នោតដ៏ធំមួយ ដើម្បីជ្រើសរើសប្រពន្ធរបស់ពួកគេក្នុងចំណោមបេក្ខនារីទាំងអស់នោះ ។ សូមបញ្ជាក់ថា តម្លៃខ្លួនដែលអនុញ្ញាតឲ្យចូលរួម គឺបុរសសេដ្ឋីម្នាក់ៗ ត្រូវមានទ្រព្យសម្បត្តិយ៉ាងហោចក៏ ២០០,០០០ RMB ដែរ សម្រាប់ស្ត្រីវ័យក្មេងទាំងនោះ ។
លក្ខន្តិកៈសម្រាប់ការប្រកួតប្រជែង គឺបេក្ខនារីម្នាក់ៗ ត្រូវមានកម្ពស់យ៉ាងតិច ១.៦០ ម៉ែត្រ, មានសញ្ញាប័ត្រមហាវិទ្យាល័យ, រូបសម្បត្តិល្អ ។ ការសម្ភាសន៍ធ្វើឡើងតាមរយៈការថ្លឹងថ្លែងរួមមាន ៣ ដំណាក់កាលៈ ទី១-ពិនិត្យទៅលើរូបសម្បត្តិ, ទី២-ធ្វើតេស្តពីជីវិតរស់នៅប្រចាំថ្ងៃ និងទី៣-ជីវិតអាពាហ៍ពិពាហ៍ ។ សូមបញ្ជាក់ថា ក្នុងវគ្គសម្ភាសន៍ទី២ បុគ្គលិកបានឲ្យបេក្ខនារីម្នាក់ៗធ្វើពីវិធីឆុងតែ ដើម្បីចង់ដឹងថា តើពួកគេមានសមត្ថភាពក្នុងជីវិតជាស្ត្រីមេផ្ទះដែរ ឬអត់? ៕
Source from: watphnom-news.com