ម្ចាស់​​ដេ​ប៉ូ សិ​ប្ប​កម្ម និង​​អ្នក​រក​ស៊ី​​ដឹក​​​​ជញ្ជូ​ន​​ឈើ​​ខុស​ច្បាប់ ជាប់​​កា​តព្វ​កិច្ច​​បង់​លុយ​​ជូន​​លោក នូវ ដា​​រ៉ា មេ​​នគរ​បាល​​សេដ្ឋ​កិច្ច​​ខេត្ត​រតន​គិរី

ម្ចាស់​​ដេ​ប៉ូ សិ​ប្ប​កម្ម និង​​អ្នក​រក​ស៊ី​​ដឹក​​​​ជញ្ជូ​ន​​ឈើ​​ខុស​ច្បាប់ ជាប់​​កា​តព្វ​កិច្ច​​បង់​លុយ​​ជូន​​លោក នូវ ដា​​រ៉ា មេ​​នគរ​បាល​​សេដ្ឋ​កិច្ច​​ខេត្ត​រតន​គិរី

​ខេត្តរតនគិរី៖ច្រើន​​ឆ្នាំ​​មក​ហើយដែល​​លោកនូវដា​​រ៉ាឈ្មោះ​​ដើម​​គឺឡុ​ក

​ខេត្តរតនគិរី ៖ ច្រើន​​ឆ្នាំ​​មក​ហើយ ដែល​​លោក នូវ ដា​​រ៉ា ឈ្មោះ​​ដើម​​គឺ ឡុ​ក ឈុន បាន​​ទិញ​​ឈ្មោះ​​គេ​​ចូល ប​ម្រើ​​ក្រប​ខ័ណ្ឌ​​នគរ​បាល កាល​ពី​​ឆ្នាំ​​១៩​៩៣ រហូត​​ប៉ែង​ជើង​​មេ​​ខ្លួន​ឯង ឡើង​​ធ្វើ​ជា​ប្រ​ធាន​កា​រិយា​ល័យ ប្រ​ឆាំង​​បទ​ល្មើស​​សេដ្ឋ​កិច្ចនៃ​ស្នងការដ្ឋាន នគរបាល​ខេត្តរតនគិរី ហើយ​លោក នូវ ដា​រ៉ា មាន​ជំនាញ​ប្រមូល​លុយ ពីបទ​ល្មើស​សេដ្ឋកិច្ច យកទៅ​បង់​ជូន​ថ្នាក់លើ​មិនដែល​ខ្វះចន្លោះ ទើប​លោក នូវ ដា​រ៉ា ក្លាយជា​គ្រាប់ពេជ្រ ដ៏​មានតម្លៃ​ដែល​ថ្នាក់ដឹកនាំ ស្នងការ​នគរបាល​ខេត្តរតនគិរី ត្រូវការ​ទាំង​ការងារ​ជំនាញ និង​ការងារ​សេដ្ឋកិច្ច​។

​កាលពី​ជំនាន់​លោក ស៊ីន សុខន ធ្វើជា​ប្រធានការិយាល័យ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តរតនគិរី មិនសូវមាន​ភាពអនាធិបតេយ្យ នៃ​ការដាក់​ប៉ុស្តិ៍​ជជុះ​គាប​ជំរិត​ក្រុម​ឈ្មួញ រកស៊ី​ឈើ​ខុសច្បាប់ ឲ្យ​បង់លុយ​តាមតែ​អំពើ​ចិត្ត​នោះទេ ហើយ​ក្រោយមក​ដោយសារ តែ​លោក ស៊ីន សុខន រវល់​ការងារ​ផ្សេង​ច្រើនពេក គាត់​បាន​ផ្ទេរសិទ្ធិ​ឲ្យ​លោក ងិន អូន ឡើង​ធ្វើជា​ប្រធានស្តីទី ទើប​លោក នូវ ដា​រ៉ា រត់​រក​ខ្សែ​ទុយោ​ឡើង​ធ្វើជា ប្រធានការិយាល័យ​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច ជំនួស​លោក ស៊ីន សុខន​។ រឿងហេតុ​ដែល​លោក នូវ ដា​រ៉ា អាច​រត់​ការឡើង​ធ្វើជា នាយការិយាល័យ តាមរយៈ​ការ​ប៉ែង​ជើង​លោក ស៊ីន សុខន ជា​មេ​កើយ​របស់ខ្លួន​បានសម្រេច​នោះ ក៏​ដោយសារតែ​លោក នូវ ដា​រ៉ា ពូកែ​ប្រមូល​លុយ ពីបទ​ល្មើស​សេដ្ឋកិច្ច យកទៅ​បង់​ជូន ថ្នាក់លើ​ផងដែរ ។​

​មន្ត្រី​តូចតាច​ជាច្រើន បាន​បញ្ជាក់ថា ចាប់តាំងពី​ឡើង​តំណែង​ជា នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ច​រួចមក លោក នូវ ដា​រ៉ា ចាប់ផ្តើម​បញ្ចេញ ឥទ្ធិពល​របស់ខ្លួន តាមរយៈ​ការចាត់តាំង មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន ឈើ​ខុសច្បាប់​និង​អ្នករកស៊ី ដឹកជញ្ជូន​សត្វព្រៃ យ៉ាង​អនាធិបតេយ្យ​បំផុត​។ មន្ត្រី​មួយចំនួនទៀត ត្រូវបាន​លោក នូវ ដា​រ៉ា បញ្ជូន​ឲ្យ​ទៅ​ដាក់​ប៉ុស្តិ៍​ជជុះ តាម​ដងផ្លូវ​ដើម្បី​រាប់​ក្បាល​ឡាន ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ទាំង​តូច​ទាំង​ធំ​ឲ្យ​បង់លុយ ទៅ​តាមតែ​ទំនើងចិត្ត របស់​ពួកគេ គ្មាន​ក្រែង​ញញើត ពី​ច្បាប់ទម្លាប់ ឬ​បទបញ្ជា របស់​រាជរដ្ឋាភិបាល ម្តងណា​ឡើយ ហើយ​ក្នុងចំណោម​មន្ត្រី ប្រមាណ ២០​នាក់ ក្នុង​ការិយាល័យ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច លោក នូវ ដា​រ៉ា បាន​ចាត់តាំង​ប្រើប្រាស់ មន្ត្រី​ជំនិតៗ​របស់ខ្លួន ឲ្យ​ចុះ​ប្រមូល​លុយ​ចំនួន ៣ នាក់​ប៉ុណ្ណោះ​។​

​មន្ត្រីនគរបាល​ដែល​ពូកែ រកលុយ​យកទៅ​បង់​ជូន​លោក នូវ ដា​រ៉ា ទទួលបាន​សិទ្ធិអំណាច​ធំធេង ក្នុង​ការចុះ​ប្រមូល​លុយ​ពី ឡាន​ដឹកឈើ​ខុសច្បាប់ ដូចជា​ប្រភេទ​រថយន្ត​តូចៗ ត្រូវ​បង់លុយ​ចាប់ពី ៣០​ទៅ​៥០ ដុល្លារ​អាមេរិក គេ​គិត​ទៅតាម​ចំនួន​ឈើ​ជាក់ស្តែង ហើយ​បើ​មិន​បង់លុយ​ទេ ត្រូវ​លោក នូវ ដា​រ៉ា ចេញ​បញ្ជា​ឲ្យ​ចាប់ យកទៅ​ការិយាល័យ ដើម្បី​កោសរូស​បង្ខំ​ឲ្យ​បង់ លុយ ១​គុណ​ជា​៣​។ បើ​និយាយ​ពី​រថយន្ត ដឹកជញ្ជូន​ឈើ​ធំៗ​វិញ ត្រូវ​នគរបាល​សេដ្ឋកិច្ច របស់លោក នូវ ដា​រ៉ា បង្ខំ​ឲ្យ​បង់លុយ​ចាប់ពី ២០០​ដល់​៥០០ ដុល្លារ​អាមេរិក អាស្រ័យទៅលើ​ទំហំ នៃ​ការដឹកជញ្ជូន​ឈើ ដែល​សូម្បីតែ​ឡាន​ដឹកឈើ របស់​ក្រុមហ៊ុន ទ្រី ភាព ចេញពី​ខេត្តរតនគិរី ទៅ​វៀតណាម តាម​ច្រក​អូ​រយ៉ា​ដាវ ក្នុង​មួយខែ ៤​ទៅ​៥ ជើង​ជា​ទៀងទាត់ ក៏​នគរបាល​សេដ្ឋកិច្ច​របស់លោក នូវ ដា​រ៉ា ហ៊ាន​សុំ​លុយ​ថ្លៃ​បាយ គ្មាន​ក្រែង​ញញើត​អ្វី​ឡើយ​។​

​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ឈើ មួយចំនួនទៀត​បានរ​អ៊ូ​រទាំ​ថា ក្នុង​ខេត្តរតនគិរី លោក នូវ ដា​រ៉ា បាន​ពង្រាយ​កូនចៅ​របស់ខ្លួន ឲ្យ​ចុះទៅ​ឈរជើង​តាម ចំណុច​សំខាន់ៗ​ជាច្រើន​កន្លែង ហើយ​ពេលខ្លះ​រថយន្ត​ដឹកឈើ មួយគ្រឿង​ត្រូវ​ចូល​បង់លុយ ឲ្យ​ប៉ុស្តិ៍​ជជុះ​របស់លោក នូវ ដា​រ៉ា ដល់​ទៅ ២ កន្លែង​ឯណោះ គ្មាន​ការយោគយល់​អ្វី​ឡើយ​។ ចំពោះ​ម្ចាស់​សិប្បកម្ម កែច្នៃ​ឈើ ឬ​ដេប៉ូ​លក់​ឈើ នៅ​ទូទាំង​ខេត្តរតនគិរី ត្រូវបាន​មន្ត្រី​របស់លោក នូវ ដា​រ៉ា ចុះ​ប្រមូល​លុយ ក្នុង​មួយកន្លែង​ចាប់ពី ១៥០០​ដុល្លារ ទៅ​២០០ ដុល្លារ​អាមេរិក អាស្រ័យទៅលើ​រូបភាព នៃ​ទីតាំង​សិប្បកម្ម​ទាំងនោះ តូច​ឬ​ធំ​ប្រមូល​ទិញ​ឈើ​ខុសច្បាប់ ឬ​ស្របច្បាប់ ហើយ​ទីតាំង​សិប្បកម្ម​រាប់សិប​កន្លែង នៅក្នុង​ខេត្តរតនគិរី សុទ្ធតែ​ជាប់​កាតព្វកិច្ច​បង់​ខែ ជូន​លោក នូវ ដា​រ៉ា ជា​ទៀងទាត់​៕

Wat-Nov-Dara


Source from: watphnom-news.com

No comments:

Post a Comment