គ្រោះថ្នាក់​ច​រា​ចរ​ណ៍ស្លាប់​​ ៣​​នាក់​​និង​របួសធ្ងន់ ៣​នាក់​ដោយសារ​​មិន​​ពាក់​មួក​​សុ​វត្ថិភាព​

គ្រោះថ្នាក់​ច​រា​ចរ​ណ៍ស្លាប់​​ ៣​​នាក់​​និង​របួសធ្ងន់ ៣​នាក់​ដោយសារ​​មិន​​ពាក់​មួក​​សុ​វត្ថិភាព​

​ខេត្តបាត់ដំបង៖គ្រាន់​តែ​​ក្នុង​​ថ្ងៃ​ទី៣០​​និង​៣១ខែ​ធ្នូឆ្នាំ​​២០​១៣មាន​​គ្រោះ​ថ្នាក់​​ចរា​ចរ​​ណ៍ចំនួន៣​​លើក

​ខេត្តបាត់ដំបង ៖ គ្រាន់​តែ​​ក្នុង​​ថ្ងៃ​ទី ៣០​​និង​៣១ ខែ​ធ្នូ ឆ្នាំ​​២០​១៣ មាន​​គ្រោះ​ថ្នាក់​​ចរា​ចរ​​ណ៍ ចំនួន ៣​​លើក ប​ណ្តា​ល​​ឲ្យ​​ម​នុស្ស ៣​​នាក់​បាន​​ស្លាប់ និង​​រងរ​បួស​​ធ្ងន់ ៣​​នាក់​ដោយ​សារ​​ ការ​មិន​​ពាក់​មួក​​សុវត្ថិ​ភាព ព្រម​ទាំង​​ខូច​ខាត​​ម៉ូតូ៣​​គ្រឿងដែល​ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នកដំណើរ​ទូទៅ មានការ​ប្រុងប្រយ័ត្ន និង​ពាក់មួក​សុវត្ថិភាព ឲ្យ​បាន​គ្រប់ៗ​គ្នា​នៅពេល​ជិះ​ម៉ូតូ​។​ ​

សមត្ថកិច្ច​ចរាចរណ៍ បានអោយដឹងថា ករណី​ទី​១ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១៤​រសៀល ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ចំណុច​ភូមិ​ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ បណ្តាល​បុរស​ម្នាក់​ដែល​ស្រវឹង មិន​ពាក់មួក​សុវត្ថិភាព​ឈ្មោះ ចិន្តា ផៃ អាយុ ៥២​ឆ្នាំ​រស់នៅ ភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ជិះ​ម៉ូតូ ១​គ្រឿង​ម៉ាក​សង់ ស៊េរី​ឆ្នាំ ១៩៩៦ ពាក់​ស្លាក​លេខ បាត់ដំបង ១​ឃ ១៥៥៥ ធ្វើដំណើរ​ពី​ត្បូង ទៅ​ជើងបាន​បុក​របង​ជញ្ជាំង​ផ្ទះ ប្រជាពលរដ្ឋ​បណ្តាលអោយ​ស្លាប់​ខ្លួនឯង​។​ ​

ករណី​ទី​២ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១១​និង​១០ នាទី​យប់​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង បណ្តាល​ឲ្យ​បុរស ២​នាក់ ជិះ​ម៉ូតូ​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង ១F ៣២៩៨ មិន​ពាក់មួក​សុវត្ថិភាព ធ្វើដំណើរ​ពី​កើ​តទៅ​លិច តាមផ្លូវ​ជាតិ​លេខ​៥ ពេលឮ​ប្រជាពលរដ្ឋ​ស្រែក​ប្រាប់ថា នៅខាងមុខ​មាន​នគរបាល ចាប់​ផាកពិន័យ​មួកសុវត្ថិភាព និង​កញ្ចក់ បាន​ជិះ​ម៉ូតូ​បត់​ត្រឡប់ក្រោយ ពេលនោះ​ស្រាប់​តែមាន​រថយន្ត​តូច បើក​ស្រប​ទិស​គ្នា មិ​ស្គាល់​ភិនភាគ បាន​បុក​កិន​បណ្តាលអោយ​ស្លាប់​បុរស​ម្នាក់​ឈ្មោះ ឈួន វ៉ាន់ ឬ ហេង វ៉ាន់ អាយុ ២៩​ឆ្នាំ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ឈ្មោះ ឈួ​ម ឈុន អាយុ ១៨​ឆ្នាំ ទាំង ២​នាក់​រស់នៅ​ភូមិ​ក្តុល​ដូនទាវ ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ហើយ​រថយន្ត​បើក​រត់គេច បាត់ស្រមោល​។​ ​

ករណី​ទី​៣ កាលពី​វេលា​ម៉ោង ៨​និង​៥០ នាទី​ព្រឹក​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៣ នៅ​តាម​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ឃុំ​កំពង់ព្រះ ស្រុក​សង្កែ មាន​បុរស ៣​នាក់​បាន​ជិះ​ម៉ូតូ ម៉ាក​គ្លី​ក​មិន​ពាក់មួក​សុវត្ថិភាព បើក​ក្នុង​ល្បឿន​លឿន បាន​បុក​បង្គោល ស្លាក​សញ្ញា​ផ្លូវ​កោង បណ្តាលអោយ​ស្លាប់​ម្នាក់​ឈ្មោះ វឿន ចាន់ណា អាយុ ១៧​ឆ្នាំ​និង​ឈ្មោះ រ៉ា វីរៈ អាយុ ១៧​ឆ្នាំ​រងរបួស​ធ្ងន់​និង​ម្នាក់ទៀត ជា​ម្ចាស់​ម៉ូតូ មិន​ស្គាល់ឈ្មោះ​បាន​រងរបួស​ធ្ងន់​។ សមត្ថកិច្ច​បានបញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍ ៣​លើក​នេះ សុទ្ធតែ​មិនបាន ពាក់មួក​សុវត្ថិភាព ទើប​ពេល​ដួល​ងាយ​ប៉ះពាល់​ដល់​ក្បាល និង​ពិបាក​សង្គ្រោះ​៕ ដោយ ពោធិ៍​មាស​ ​

Wat 3112


Source from: watphnom-news.com

No comments:

Post a Comment