ឃើញនាងក្រមុំដេកនៅលើផ្ទះតែម្នាក់ឯង លួចបើកទ្វារឡើងទៅ ចាប់រំលោភទាំងកំរោល

ខេត្តកំពត ៖ កម្លាំងអាវុធហត្ថខេត្តកែប បានឃាត់ខ្លួនបុរសកំហូច ល្មោភកាមម្នាក់ ជាជនជាតិខ្មែរឥស្លាម ដោយយោងតាមពាក្យបណ្តឹង របស់នារីរងគ្រោះ ពីករណីលួចបើកទ្វារផ្ទះ ឡើងទៅប៉ងចាប់រំលោភ សេពសន្ថវៈទាំងកំរោលខណៈដែលនាងដេកតែម្នាក់ឯង កាលពីវេលាម៉ោង ៣ទៀបភ្លឺថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុង-ខេត្តកែប ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។
ជនសង្ស័យមានឈ្មោះ ម៉ិត រី ភេទប្រុស អាយុ ២៣ឆ្នាំ ជាជនជាតិខ្មែរឥស្លាម។ ដោយឡែកនារីរងគ្រោះមានឈ្មោះ មសរ អាយុ ២០ឆ្នាំ ជនជាតិខ្មែឥស្លាមដូចគ្នា មានទីលំនៅរួមគ្នា ជាមួយជនសង្ស័យ ក្នុងភូមិសង្កាត់ខាងលើ។ នារីរងគ្រោះបានដេក នៅលើផ្ទះតែម្នាក់ឯង ដោយខណៈនោះ ប្អូនប្រុសរបស់នាង រវល់ចេញទៅក្រៅផ្ទះបាត់ ទើបបុរសកំហូចឆ្លៀតឱកាស លួចចាក់សោទ្វារផ្ទះ របស់នារីរងគ្រោះ ដើម្បី ចាប់រំលោភ ប៉ុន្តែពេលធ្វើសកម្មភាព នាងក៏ស្រែកថែមទាំង បានប្រតាយប្រតប់គ្នា ទើបការប៉ុនប៉ងរំលោភពុំបានសម្រេច។
បើតាមការបញ្ជាក់របស់សមត្ថកិច្ច បានឲ្យដឹងថា ផ្ទះជនសង្ស័យ និងផ្ទះនារីរងគ្រោះ នៅជិតគ្នាហើយបុរសកំហូចនេះ ក៏ជាពួកម៉ាកប្អូនប្រុស របស់នារីរងគ្រោះផងដែរ ទើបយប់កើតហេតុ ស្របពេលដែលប្អូនប្រុសស្ត្រីរងគ្រោះ ទាញទ្វារបិទដោយទុកបងស្រី ដេកលើផ្ទះតែម្នាក់ឯងបែបនេះ ជនសង្ស័យបានចូលទៅចាប់រំលោភ ដោយកំរោលតែម្តង ប៉ុន្តែត្រូវនាងស្រែក ផ្អើលអ្នកជិតខាង មកជួយអន្តរាគមន៍ ទាន់ពេលវេលា កុំអីបុរសកំហូចនោះ សម្រេចបំណងរបស់ខ្លួន ជាមិនខានឡើយ៕
Source from: watphnom-news.com