គណបក្សកាន់អំណាច​ចោទ​សកម្មជន​គណបក្សប្រឆាំង​ថា​គំរាម​សុវត្ថិភាព​សម្តេច​សង្ឃ​ទេព​វង្ស​នៅ​សហរដ្ឋអាមេរិក​

​យោង​តាម​ការ​ចុះ​ផ្សាយ​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​កន្លង​ទៅ​នេះ​របស់​គេហទំព័រ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ធ្វើការ​ចោទប្រកាន់​ថា​ សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​ ទេព​ វង្ស​ សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ព្រះសង្ឃ​ជាន់ខ្ពស់​ពី​ប្រទេស​កម្ពុជា​ ដែល​និមន្ត​ចូលរួម​បុណ្យបញ្ចុះសីមា​វត្ត​ខ្មែរ​ក្នុង​ទីក្រុង​ Jacksonville​ នៃ​រដ្ឋ​ Florida​ សហរដ្ឋអាមេរិក​ បាន​រង​ការ​គំរាមកំហែង​សន្តិសុខ​ពី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ញុះញង់​បង្ក​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នៅ​ពេល​ដែល​ព្រះ​អង្គ​និមន្ត​ទៅ​ដល់​ ។​

​គេហទំព័រ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើក​ឡើង​ទៀត​ថា​ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្មោះ​ ជឹ​ម​ ប៊​ន​ នៅ​ក្រុង​ Jacksonville​ បាន​ធ្វើ​លិខិត​ញុះញង់​បង្ក​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​នឹង​ដំណើរ​របស់​សម្តេចព្រះ​មហាសង្ឃរាជ​ ទេព​ វង្ស​ និង​ព្រះសង្ឃ​ជាន់ខ្ពស់​កម្ពុជា​ និង​ប៉ុនប៉ង​អុជអាល​ឲ្យ​អ្នកគាំទ្រ​របស់​ខ្លួន​គប់​វត្ថុ​រឹង​សំដៅ​ទៅ​លើ​ព្រះសង្ឃ​ខ្មែរ​ពី​ប្រទេស​កម្ពុជា​ថែម​ទៀត​ ដោយសារ​តែ​ភាព​រើសអើង​នយោបាយ​របស់​គណបក្សប្រឆាំង​ ។​

​គួរ​បញ្ជាក់​ថា​ វត្ត​ខ្មែរ​មួយ​ឈ្មោះ​ ខ​ន្តិ​យា​រាម​ ក្នុង​សហគមន៍​ខ្មែរ​នៃ​ទីក្រុង​ Jacksonville​ រដ្ឋ​ Florida​ សហរដ្ឋអាមេរិក​ បាន​និមន្ត​ព្រះសង្ឃ​ខ្មែរ​ទូ​ទាំង​សកលលោក​ ក្នុង​នោះ​រួម​មាន​សម្តេចព្រះ​មហាសង្ឃរាជ​ ទេព​ វង្ស​ និង​ព្រះសង្ឃ​ជាន់ខ្ពស់​ពី​ប្រទេស​កម្ពុជា​ យាង​ចូលរួម​ផង​ដែរ​ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ កាលពី​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​កន្លង​មក​ ៕​

Tep-Vong.jpgs


Source from: www.dtn7.com

No comments:

Post a Comment