តារាស្រីដែលមានសាច់សខ្ចី លួចបញ្ចេញលីអូនៅលើឆាក ដើម្បីភាពល្បីល្បាញ

ប្រទេសចិន ៖ បើយោងតាមប្រភពព័ត៌មាន ពីគេហទំព័រកម្សាន្តបរទេស កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ កន្លងទៅនេះ បានប្រាប់ឲ្យដឹងថា តារាស្រីចិនល្បីៗជាច្រើនរូប បានបង្ហាញភាពអាម៉ាស់ នៅទីសាធារណៈ ខណៈដែលពួកនាងៗបានបញ្ចេញនូវខោលីអូ របស់ពួកនាង ដោយមិនដឹងខ្លួន នៅចំពោះមុខ ទស្សនិកជន ប៉ុន្តែវាបានប្រែក្លាយ ពីភាពអាម៉ាស់ ទៅជាការទាក់ទាញ ប្រជាប្រិយភាព គួរឲ្យចាប់អារម្មណ៍បំផុត ។
តារាម៉ូដែល តារាចម្រៀង និងតារាសម្តែងទាំងនោះ បានធ្វើឲ្យមានការ ចាប់អារម្មណ៍យ៉ាងខ្លាំង រាល់សកម្មភាពចេតនា ដែលពួកនាងបង្ហាញ នៅមុខទស្សនិកជន និងអ្នកគាំទ្រ ជាពិសេសអ្នកសារព័ត៌មានតែម្តង។ ការលេចធ្លោនូវខោលីអូ ដោយសារតែពួកនាង ស្លៀកពាក់សម្លៀកបំពាក់ខើចខ្លី បណ្តាលឲ្យពួកលេចចេញលីអូ ដាក់មុខទស្សនិកជន និងអ្នកគាំទ្ររបស់ពួកនាង ។ តារាដែលតែងតែ លេចខោលីអូរួមមាន នាង Linh Ly ,នាង Xu Fan,នាង Lin Chi-ling ,នាង Through Huynh Tieu, នាង Ms Guo,នាង Lưu Phàm Phi , នាង Wings,នាង Liu Yifei ,នាង Zhang Di Que និង Ly Tu Vu ៕
Source from: watphnom-news.com