បង្ហោះរូបស្រីសិចស៊ី ទាក់ទាញសិស្សឲ្យចូលរៀន មានអ្នកចូលអានស្ទើរគាំងវេបសាយ

ប្រទេសចិន ៖ ថ្មីៗនេះ រូបភាពរបស់និស្សិតស្រី ដ៏ស្រស់ស្អាតម្នាក់ ដែលស្ថិតក្នុងឈុត សម្លៀកបំពាក់ ទទួលសញ្ញាប័ត្រ បញ្ចប់ឆ្នាំសិក្សា ត្រូវបានប្រើប្រាស់ ជាសិល្បះគ្រប់មុខ នៅលើគេហទំព័រផ្លូវការ នៃសាកលវិទ្យាល័យ Renmin University of China និងទទួលបានការកោតសរសើរ ពីបណ្តាអ្នកនិយម លេងអ៊ីនធើរណេត យ៉ាងខ្លាំង ។ កន្លងមកនេះ សាកលវិទ្យាល័យ Renmin University of China បានផ្សព្វផ្សាយរូបភាព ជាច្រើនរបស់នាង ដែលតុបតែងខ្លួនក្នុង សម្លៀកបំពាក់ទទួលសញ្ញាប័ត្រ នៅលើគេហទំព័ររបស់ខ្លួន ។
ហេតុការណ៍នេះ បានទាក់ទាញការចាប់អារម្មណ៍ ពីសំណាក់ប្រិយមិត្តអ្នកនិយម លេងអ៊ីនធើរចិនចូលទស្សនា យ៉ាងច្រើន កុះករ ។ ជាហេតុ ធ្វើឲ្យចរាចរណ៍នៃគេហទំព័រមានភាព យឺតបើកមិនទាន់ចិត្ត ព្រោះតែចំនួនអ្នកចូលទស្សនា កើនឡើងខ្ពស់បំផុតពេក ក្នុង១រំពេចនោះ ។ ដោយមានការស្រឡាញ់ ពេញចិត្តនាងយ៉ាងខ្លាំងពេកទៅ មានអ្នកខ្លះបាន Comment ផ្តល់រហស្សនាមនាងថា “ទេពធីតា” ។
យុវនិស្សិតស្រីដ៏ ស្រស់ស្អាតម្នាក់នេះ ត្រូវបានស្គាល់ថាមានឈ្មោះ Kankan ។ បន្ទាប់ពីបង្ហាញរូបសម្រស់នៅលើទំព័រមុខនៃសាកលវិទ្យាល័យ Renmin University of Chinaមក ព័ត៌មាន និងរូបភាពរបស់នាង ត្រូវបានតាម “ប្រមាញ់” ដូចព្យុះ ។ ហេតុផលនៃហេតុការណ៍ ដែលធ្វើឲ្យរញ្ជួយអ៊ីនធើរណេត ចិនបែបនេះ បើតាមការឲ្យដឹងនោះ គឺសាកលវិទ្យាល័យ មិនត្រឹមតែបានជួយនាង ឲ្យល្បីឈ្មោះប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺសាកវិទ្យាល័យធ្វើឡើង ក្នុងគោលបំណងចង់សិស្ស មានការចាប់អារម្មណ៍ច្រើន ទៅលើទំព័រព័ត៌មាន របស់សាលាផងដែរ ៕
Source from: watphnom-news.com