ដោយសារខឹងប្តីស្តីបន្ទោស និងមានជីវភាពក្រីក្រ លេបថ្នាំប៉ងបញ្ចប់ជីវិតទាំងវ័យក្មេង

រាជធានីភ្នំពេញ ៖ ដោយសារខឹងប្តីស្តីបន្ទោសបន្តិចបន្តួច ណាមួយពិបាកក្នុងការ រ៉ាប់រងបន្ទុកក្នុងគ្រួសារតែម្នាក់ឯង ស្ត្រីម្នាក់បានដាច់ចិត្តលេបថ្នាំបេះដូងអស់ ១៥ គ្រាប់ ដើម្បីបញ្ចប់ជីវិត តែមិនបានសំរេចដូចបំណង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២រសៀលថ្ងៃទី២៤ ខែកុម្ភៈ នៅផ្ទះជួលក្នុង សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ ។
ស្ត្រីរងគ្រោះមានឈ្មោះ លីន អាយុ ២៦ឆ្នាំ មុខរបរកម្មការិនី រោងចក្រកាត់ដេរ ស្នាក់នៅបន្ទប់ជួលភូមិកើតហេតុខាងលើ មានស្រុកកំណើត នៅខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ប្តីរបស់នាង ទៅធ្វើការនៅស្រុកឆ្ងាយ មិនបានរស់នៅជាមួយគ្នាទេ មូលហេតុដែលខ្លួន ដាច់ចិត្តលេបថ្នាំសម្លាប់ខ្លួន ដោយសារតែឈ្លោះ ប្រកែកជាមួយប្តី ខឹងប្តីស្តីបន្ទោស ទើបគាត់សំរេចលេបថ្នាំបេះដូងអស់ ១៥គ្រាប់ ដើម្បីបញ្ចប់ជីវិត៕
Source from: watphnom-news.com