បាត់ពីផ្ទះមួយយប់ ប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងចម្ការស្វាយចន្ទីរ

ខេត្ដកំពង់ចាម ៖ បុរសម្នាក់ត្រូវបាន ក្រុមគ្រួសារប្រទះឃើញស្លាប់ នៅក្នុងចម្ការស្វាយចន្ទីចម្ងាយ ១៥.០០០ ម៉ែត្រពីផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១និង៤០ នាទីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៤ នៅក្នុងចម្ការស្វាយចន្ទីអូរចំបក់ ក្ន្នុងភូមិបារាយណ៍ ឃុំឈូកមាន ស្រុកក្រូចឆ្មារ ខេត្ដកំពង់ចាម ។
ជនរងគ្រោះមានឈ្មោះ ថេង ធី អាយុ ៤៣ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ ។ ក្រុម គ្រួសារបានឱ្យដឹងថា មុនពេលកើតហេតុ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤ ជនរងគ្រោះបានចេញពីផ្ទះម្នាក់ឯង ដើម្បីទៅរកឆ្លុះសត្វ ដោយមានភ្ជាប់ទៅ ជាមួយដូចជា កូប១ ជំពាមកៅស៊ូ១ ថង់ បេ១ ។ លុះព្រឹកឡើង មិនឃើញជនរងគ្រោះ ត្រឡប់មកផ្ទះវិញទេ ពេលនោះប្រពន្ធជនរងគ្រោះ ក៏បានប្រើកូនប្រសារ និងក្មួយឱ្យទៅរក តែរកពុំឃើញ ក៏នាំគ្នាមកផ្ទះវិញ ។
បន្ទាប់មកទៀត ប្រពន្ធជនរងគ្រោះ បានពឹងពាក់អ្នកជិតខាង ឱ្យទៅជួយរក ទើបប្រទះឃើញសពជនរងគ្រោះ ស្លាប់នៅក្នុងចម្ការ ស្វាយចន្ទីតែម្ដង។ គេនៅមិនទាន់ ប្រាប់ឱ្យដឹងពីអត្ដសញ្ញាណ ម្ចាស់ចម្ការស្វាយចន្ទីនៅឡើយទេ ហើយនៅក្នុងថង់ របស់ជនរងគ្រោះ មានគ្រាប់ស្វាយចន្ទីទម្ងន់ ៥គីឡូក្រាម ។ ជនរងគ្រោះត្រូវជនដៃដល់ ប្រើពូថៅកាប់ ដាច់សាច់ដល់ឆ្អឹងនៅលើមុខមាត់ និងចុងចិញ្ចើម ព្រមទាំងកន្ទុយភ្នែកខាងឆ្វេង៕
Source from: watphnom-news.com