រួមភេទជាមួយមិត្តប្រុសទម្ងន់ ១៩៧ គីឡូក្រាម រុលក្បាលបុកធ្លុះជញ្ជាំង ជិតក្ស័យសង្ខារ

សហរដ្ឋអាមេរិក ៖ តាមប្រភពព័ត៌មានបរទេស កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៤ កន្លងទៅបានប្រាប់ឲ្យដឹងថា គូស្នេហ៍ផ្អែមល្អែមដ៏ចំឡែកមួយគូ គឺលោក Gregg Casarona មានទម្ងន់ ១៩៧ គីឡូក្រាម និងមិត្តស្រីនាង Jen Gerakaris មានទម្ងន់ត្រឹមតែ ៥១ គីឡូក្រាម បានសម្រេចចិត្តរួមភេទជាមួយគ្នា ទោះបីពួកគេមានទម្ងន់ខុសគ្នាយ៉ាងណាក៏ដោយ។
ការរួមភេទរបស់ពួកគេ បានបង្កឲ្យមានគ្រោះថ្នាក់ក្បាល ដល់ខាងស្រីយ៉ាងធ្ងន់ធ្ងរ ដោយសារតែសកម្មភាព នៃការរួមភេទ និងទម្ងន់របស់មិត្តប្រុសនាង បានធ្វើឲ្យក្បាលនាង បុកធ្លុះជញ្ជាំងផ្ទះ។ បន្ទាប់ពីមានគ្រោះថ្នាក់ មិត្តប្រុសនាង បានយកនាងទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះទាន់ពេល មិនបានឲ្យនាងបាត់បង់ជីវិតទេ។
លោក Gregg Casarona ដែលជាមិត្តប្រុស នាង Jen Gerakaris បាននិយាយទាំងមិនខ្មាស់អៀនថា ពួកគេបានចាប់ផ្តើមរួមភេទ ជាមួយគ្នាអស់រយៈពេលជាច្រើននាទី ហើយដល់ទឹកចុងក្រោយ លោកបានប្រឹងឲ្យដល់ចំណុចកំពូល ហើយបានរុញក្បាលមិត្តស្រី បុកធ្លុះជញ្ជាំង។ លោកមានការភិតភ័យយ៉ាងខ្លាំង ពេលនាងមានគ្រោះថ្នាក់បែបនេះ ប៉ុន្តែសំណាងល្អ នាងមិនបានបាត់បង់ជីវិត គ្រាន់តែមានរបួសត្រង់ក្បាលនាងតែប៉ុណ្ណោះ៕
Source from: watphnom-news.com