អាថ៌កំបាំងនៃកាយវិការទាំង១០ ដែលបញ្ជាក់ថា ដៃគូកំពុងមានចំណង់យ៉ាងរោលរាល
រាជធានីភ្នំពេញ៖ចំពោះរឿងលើគ្រែយើងជឿជាក់ថាលោកអ្នកពិតជាមានបទពិសោធន៍ជាក់ជាមិនខានប៉ុន្តែអ្វីដែលសំខាន់ថារាជធានីភ្នំពេញ ៖ ចំពោះរឿងលើគ្រែ យើងជឿជាក់ថា លោកអ្នកពិតជាមាន បទពិសោធន៍ ជាក់ជាមិនខាន ប៉ុន្តែអ្វីដែលសំខាន់ថា តើត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីដឹងអំពីអារម្មណ៍ ចំណង់ផ្លូវភេទរបស់ដៃគូ ហើយនៅពេលដែលយើង ហាមាត់បបួលគេឡើងឋានសួគ៌ តើគេយល់ព្រម ឬមិនយល់ព្រម? បើយោងទៅតាមការ សិក្សាស្រាវជ្រាវរបស់អ្នកជំនាញ ខាងផ្នែកចិត្តសាស្ត្រ ជាច្រើន បានប្រាប់ឲ្យដឹងថា មានសញ្ញាជាច្រើន ដែលបញ្ជាក់ ពីអារម្មណ៍ចង់រួមរ័ក របស់ដៃគូ។
ប៉ុន្តែដើម្បីមានភាពងាយស្រួល ក្នុងការសង្កេត និងសំគាល់នោះ យើងខ្ញុំសូមលើក យកចំណុច សំខាន់ៗចំនួន១០ ដែលលោកអ្នក អាចសង្កេតមើលចំណង់ផ្លូវភេទ របស់ប្តីប្រពន្ធ គូសង្សា មិត្តស្រី មិត្តប្រុស ឬមនុស្សទើបនិងស្គាល់គ្នា។
១.ការខ្នាញ់នឹងអ្នក ៖ នៅពេលដែលមនុស្សម្នាក់ បង្ហាញសញ្ញា ខ្នក់ខ្នាញ់ចង់ខាំបន្តិច បង់វៃបន្តិច បញ្ចាក់ថា ម្នាក់នោះមាន អារម្មណ៍ចំពោះអ្នកហើយ ជាពិសេស ការខាំញិញស្លិកត្រចៀក ថើបករជាដើម។
២.សញ្ញាសម្ងាត់ពេលជួបគ្នាដោយចៃដន្យ ៖ ប្រសិនបើអ្នកចូលរួម នៅក្នុងកម្មវិធីជប់លៀង ញ៉ាំអាហារពេលល្ងាចមួយ ការលួចក្តិច លួចចាប់ដៃ ឬយកជើងឆ្កិះ ឬប៉ះនៅក្រោមតុ ក៏បញ្ជាក់ថា ម្នាក់នោះ កំពុងមានអារម្មណ៍ ជាមួយអ្នកដែរ។
៣.ការឲ្យភ្នែក ៖ នៅក្នុងកន្លែងមួយ ដែលមនុស្សច្រើន ប៉ុន្តែប្តី ឬប្រពន្ធ មិត្តប្រុស ឬ មិត្តស្រី ឬមនុស្សទើបស្គាល់គ្នា ឲ្យភ្នែកឬដៀងភ្នែក មករកតែអ្នកនោះ វាជាភ្លើងខៀវ មួយដែលអាចធ្វើឲ្យអ្នក អាចបបួលម្នាក់នោះ ចេញក្រៅក្រេបច័ន្ទទឹកឃ្មុំបាន។
៤.ការបបួលរាំ ៖ មានមនុស្សខ្លះបង្ហាញ នូវអារម្មណ៍របស់ខ្លួន តាមការរាំ ហើយគេចូលចិត្តបង្វិល ក្រឡឹងជុំវិញអ្នក ហើយអ្នកខ្លះចូលចិត្ត រាំមកពិតគ្នា ជាមួយអ្នក ហើយចំពោះដៃគូស្និទ្ធស្នាល ចូលចិត្តយកថ្ពាល់ប៉ះ ជាមួយថ្ពាល់របស់អ្នក។
៥.ការស្លៀកសម្លៀកបំពាក់ងូតទឹក ឬ រំកន្សែង ៖ មានប្តីប្រពន្ធ និង គូសង្សារមួយចំនួន មានភាពអៀនខ្មាស មិនហ៊ាននិយាយត្រង់ទេ ប៉ុន្តែពាក់អាវងូតទឹកហើយ ចេះតែដើរចុះឡើងៗ ញញឹមរកដៃគូ របស់ខ្លួន ។
៦.សញ្ញាបង្កប់ជាមួយការថើបនៅមាត់ទ្វារបន្ទប់ ៖ ដៃគូសង្សារបានដឹកដៃគ្នា ចូលមកដល់ មាត់ទ្វារបន្ទប់ ហើយដៃគូរបស់អ្នក មិនបានបង្អង់យូរ ក៏ចាប់ផ្ដើមឱបក ថើបនៅត្រង់មាត់ទ្វារ ជាសញ្ញាសំខាន់បំផុត សម្រាប់បញ្ជាក់ ពីអារម្មណ៍ដ៏ជ្រាលជ្រៅ។
៧.ការចូលចិត្តចាប់ដៃ ៖ អ្នកខ្លះមិននិយាយ អ្វីមួយមាត់ ចេះតែចាប់ដៃរបស់ដៃគូ ប្តីឬ ប្រពន្ធរបស់ខ្លួន យ៉ាងណែន ហើយប្រាប់ថា ងងុយដេក នេះគឺជាសញ្ញាបញ្ជាក់ ពីអារម្មណ៍ ចំណង់ផ្លូវភេទ។
៩.ធ្វើកិច្ចការផ្ទះដើម្បីយកចិត្ត ៖ ចំពោះគូស្នេហ៍ ឬប្តីប្រពន្ធ នៅពេលដែលឃើញខាងស្រី ធ្វើកិច្ចការផ្ទះ រួចរាល់ស្រេចបាច់ លឿនខុសពីធម្មតា និងមានអាហារពិសេសៗ សម្រាប់ប៉ូវកម្លាំងនោះ ក៏ជាសញ្ញាមួយបង្ហាញ ពីចំណងរបស់ពួកគេដែរ។
៩.ការម៉ាស្សា ៖ នៅពេលមាននរណាម្នាក់ មកម៉ាស្សាឲ្យអ្នកត្រង់ក ត្រង់ដើមដៃ ជាសញ្ញាមួយ សម្រាប់បញ្ជូនសារ ចំណង់ផ្លូវភេទ ជាពិសេសប្តីប្រពន្ធ ឬគូស្នេហ៍តែម្តង។
១០.ការតុបតែងភ្លើងនៅក្នុងបន្ទប់ ៖ មិនចាំបាញ់ឆ្ងល់ទេ នៅពេលដែលអ្នក ចូលទៅក្នុងផ្ទះ ឬបន្ទប់មួយ ដែលបំភ្លឺដោយ ភ្លើងទៀន ឬភ្លើងស្រទុំៗ មានន័យថា ដៃគូរបស់អ្នក កំពុងបង្កើន បរិយាកាស ដើម្បីឈ្ពោះទៅរក សមរភូមិប្រយុទ្ធ ប្រកបដោយក្ដី សុខយ៉ាងពិតប្រាកដ៕
Source from: watphnom-news.com


Loading...
Loading...